មុននេះបន្តិចលោកផែង វណ្ណៈ បានបង្កោះពាក់ព័ន្ធនឹងករណីសមត្ថកិច្ចបានចុះប្រតិបត្តិការយប់មិញឆែកឆែក្លឹប Rock ឃាត់ខ្លួនមនុស្សប្រុសស្រី រហូតដល់ទៅ ៣០០ នាក់ និងគ្រឿងញៀនជាច្រើនកញ្ចប់។
លោកបានសរសេរលើបណ្តាញសង្គមហ្វេសបុករបស់លោកថា៖ ” សុំ ៥០០០ shares ដេីម្បីបិទ មជ្ឈមណ្ឌលកម្សាន្តរ៉ុក បានទេ ? បេីគាំទ្រការបិទសូមជួយ share!! ស្នងការដ្ឋាននគរបាលរាជធានី បានបេីកប្រតិបត្តិការបង្ក្រាបនៅយប់ថ្ងៃ២២ ឆ្លងចូលថ្ងៃ ២៣ខែ កុម្ភៈ ឆ្នាំ ២០១៩ ដោយឃាត់ខ្លួនអ្នកចែកចាយ និង អ្នកប្រើប្រាស់ សរុបជាង ៣០០ នាក់ យកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
ក្រៅពីឃាត់ខ្លួនមនុស្សជាង ៣០០ នាក់ សមត្ថកិច្ចក៏បានដកហេតុថ្នាំញៀនមួយចំនួន និង អាវុធខ្លី ១ ដេីមផងដែរ។នេះជាលេីកទី ៤ ហេីយ ដែលសមត្ថិកច្ចចុះបង្ក្រាបទីតាំង មជ្ឈមណ្ឌលកម្សាន្ត រ៉ុក ប៉ុន្តែទីតាំងនេះនៅតែបន្តបេីក ចែកចាយ និង ប្រេីប្រាស់គ្រឿងញៀនដដែល។
យេីងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋ សូមស្នេីទៅអាជ្ញាធរ និង ថ្នាក់ដឹកនាំ មេត្តាបិទមជ្ឈមណ្ឌលកម្សាន្តរ៉ុក នេះចោលតែម្ដងដេីម្បីសង្គ្រោះ យុវជន យុវតី ខ្មែរដែលកំពុងងប់ងុលនឹងទីតាំងខាងលេី រហូតបោះបង់ការសិក្សា និង ក្រុមគ្រួសារ។
ជាពិសេសមជ្ឈមណ្ឌលកម្សាន្តរ៉ុក មានទីតាំងស្ថិតនៅជាប់វិទ្យាល័យបឹងត្របែក និង សាលាច្បាប់ ដែលងាយនឹងអូសទាញយុវជនអោយគេចវេសការសិក្សាផងដែរ។” ប្រភព៖ លោកផែង វណ្ណៈ