សូមប្រយ័ត្ន! ហូឡង់​ ទេីបរកឃេីញម៉ាសបន្លំគុណភាពរបស់ចិនជាងកន្លះលានម៉ាស​ អ្នកពាក់អាចឆ្លងវីរុសកូវីដ១៩បាន

0
4955
សូមចុចប៊ូតុងខាងក្រោមដើម្បីចែកបន្ត
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

ប៉ុន្មានម៉ោងមុននេះ សារពត៌មាន Business Insider បានចុះផ្សាយលើគេហទំព័រខ្លួន ទាក់ទងទៅនឹងអាជ្ញាធរប្រទេស ហូឡង់ បានរកឃើញម៉ាស់ពាក់ការពារផ្លូវដង្ហើម ឬ Face Mask ដែលក្លែងបន្លំ គ្មានគុណភាព ខុសស្តង់ដារ របស់អង្គការសុខភាពពិភពលោក ។

ម៉ាស់ពាក់ការពារផ្លូវដង្ហើម ឬ Face Mask ទាំងអស់នោះមានចំនួនជាង ៦០០០០០ (កន្លះលានជាង) ហើយបានផលិត និងនាំចូលពីប្រទេសចិន។

អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះ អ្នកដែលបានពាក់ម៉ាស់នេះហើយ នៅតែឆ្លង កូវីត ១៩ បានដដែល ហើយភាគរយច្រើនទៀតផង ។

ដោយសារតែអ្នកប្រើប្រាស់ម៉ាស់ដែលនាំចូលពីប្រទេសចិន ហើយនៅតែឆ្លងបែបនេះ ទើបរដ្ឋាភិបាលហូឡង់ មានការសង្ស័យទៅលើ ផលិតផលម៉ាស់ពាក់ការពារផ្លូវដង្ហើម ឬ Face Mask ដែលបាននាំចូលមកពីប្រទេសចិន ។

រដ្ឋាភិបាល ហូឡង់ ក៏បានប្រកាសប្រមូលម៉ាស់ពាក់ការពារផ្លូវដង្ហើម ឬ Face Mask ដែលនាំចូលពីប្រទេសចិនទាំងអស់ សរុបជាង ៦០០០០០ ម៉ាស់ យកមកពិនិត្យជាក់ស្តែង លទ្ធផលបង្ហាញថា ម៉ាស់ទាំងអស់នោះ ពិតជាម៉ាស់ដែលផលិតមកគ្មានខុសស្តង់ដារ គ្មានគុណភាព ពិតប្រាកដមែន ។

រូបរាង ទំហំ ខ្សែម៉ាស់មួយចំនួនធំ ខុសពីស្តង់ដារ មានប្រហោងខ្យល់ចេញចូលយ៉ាងធំ អាចឱ្យមេរោគជ្រៀតចូលបាន ដូចមិនពាក់ម៉ាស់ដែរ ។

រដ្ឋាភិបាលប្រទេស ហូឡង់ ក៏បានរាយការណ៍ទៅរដ្ឋាភិបាលចិនអំពីរករណីនេះ ហើយទាមទាររកមូលហេតុបកស្រាយលម្អិតពីភាគីចិន។

បន្ទាប់ពីស្ងៀមស្ងាត់ និងពិភាក្សាគ្នា អស់ជាច្រើនម៉ោងភាគីចិនបានចេញមុខ ទទួលខុសត្រូវលើផលិតផល ម៉ាស់ពាក់ការពារផ្លូវដង្ហើម ឬ Face Mask ដែលខ្លួនបាននាំចេញទៅ ហូឡង់ ចំនួនជាង ៦០០០០០ នោះ ។

ចិនក៏បានលើកឡើងពីមូលហេតុដែលបណ្តាលឱ្យមានកំហុសដ៏ធំបែបនេះ គឺដោយសារតែ ការផលិតមានកំហុសបច្ចេកទេស ទើបមានការធ្វេសប្រហែសបណ្តាលឱ្យម៉ាស់ផលិតចេញមកខុស មិនត្រូវតាមស្តង់ដារ ។

សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយឡើយដែលចិន មានកំហុសឆ្គងក្នុងការផលិតនាំចេញផលិតផល និងសម្ភារៈការពារ កូវីត ១៩ នោះ ។

ចិនធ្លាប់ផលិត និងនាំចេញ សម្ភារៈពេទ្យ ខុសស្តង់ដារ ឧបករណ៍ សម្ភារៈការពារមេរោគ ខុសបច្ចេកទេស រាប់លានឈុត ទៅប្រទេសមួយចំនួនផ្សេងៗទៀត ផងដែរ ៕ អត្ថបទ៖​ Business Cambodia

 

  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •