ចាំស្ដាប់លទ្ធផលទាំងអស់គ្នា! WHO ប្រកាសថា​ ការធ្វេីតេស្ដវ៉ាក់សាំងប្រឆាំងកូវីដ១៩​ បានចាប់ផ្ដេីមហេីយ​ ដែលមានអ្នកវិទ្យាសាស្ត្រជាង១០ប្រទេសចូលរួម

0
712
សូមចុចប៊ូតុងខាងក្រោមដើម្បីចែកបន្ត
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានធ្វើការបញ្ជាក់នូវការចាប់ផ្ដើមតេស្តសាកល្បងនូវវ៉ាក់សាំងការពារវីរុសកូវីដ១៩ (Covid-19) ទៅលើអ្នកជំងឺ ស្របពេលពិភពលោក កំពុងខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ លោកអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានបញ្ជាក់ពីការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ជាលើកដំបូង និងបានកោតសរសើរចំពោះការរួមចំណែករបស់ក្រុមអ្នកស្រាវជ្រាវ នៅទូទាំងពិភពលោក។

loading...

លោកអគ្គនាយកអង្គការសុខភាពពិភពលោក បានបន្តថា ការធ្វើតេស្តតូចៗជាច្រើន ដោយប្រើប្រាស់វិធីសាស្ត្រខុសៗគ្នា អាចចេញលទ្ធផលច្បាស់ និងភស្តុតាងដែលគួរឱ្យទុកចិត្ត ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។

ការសិក្សានេះ ត្រូវបានបង្ហាញឈ្មោះថា “ការធ្វើតេស្តសាមគ្គីភាព”។ លោក Tedros បានបន្ថែមថា “ការធ្វើតេស្តសាមគ្គីភាព” ផ្ដល់មធ្យោបាយ សម្រាប់មន្ទីរពេទ្យដែលមានការត្រៀមខ្លួនដើម្បីចូលរួម។

loading...

លោកបន្តថា បណ្ដាប្រទេសមួយចំនួន ដូចជា អាហ្សង់ទីន បារ៉ែន កាណាដា បារាំង អ៊ីរ៉ង់ ន័រវែស អាហ្វ្រិកខាងត្បូង អេស្ប៉ាញ ស្វីស និង ថៃ បានប្រកាសពីការចូលរួម។

“មូលនិធិឆ្លើយតបសាមគ្គីភាព” របស់ការសិក្សាស្រាវជ្រាវខាងលើ បានប្រមូលថវិកាជាង ៤៣លានដុល្លារអាមេរិក ដែលលោក Tedros ចាត់ទុកជាឱកាសនៃការរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវតែមួយ គឺកូវីដ១៩៕ អត្ថបទ៖​ mytvplus

loading...

  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

LEAVE A REPLY

Please enter your comment!
Please enter your name here