នៅក្នុងថ្ងៃនេះដែរលោក ខាន់ ចាន់សុផល បានបង្ហោះវីដេអូ Live លោកជួបជាមួយពលរដ្ឋរងគ្រោះជាច្រើននាក់ ដើម្បីពិភ្សាដោះស្រាយអំពីមូលហេតុជុំវិញភាពមិនប្រក្រតីនៃបុរី «រស្មីដួងច័ន្ទ» ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ដែលមានឈ្មោះថៅកែ (អាំង គីហេង) បង្ខំឲពលរដ្ឋធ្វើកិច្ចសន្យាថ្មី ទិញដីចំណីផ្លូវមុខផ្ទះខ្លួនឯង ក្នុង ១ ម៉ែត្រការ៉េ ៦៥០ ដុល្លារ ដើម្បីជាថ្នូរនឹងការកាត់ឈ្មោះចេញជាប្លង់ប្រពន្ធ័ឲ្យទៅពលរដ្ឋ ។
ភ្ជាប់ជាមួយវីដេអូផុស លោក ខាន់ ចាន់សុផល បានសរសេររៀបរាប់ទាំងហួសចិត្តថា៖ « បុរីចម្លែក លក់ផ្ទះហើយ បង្ខំអោយពលរដ្ឋទិញចំណីផ្លូវមុខផ្ទះទៀត ថែមជាង ២ម៉ឺនដុល្លារ និង សន្យា ១ឆ្នាំហើយ
តែបែជា ៣ឆ្នាំហើយ មិនទាន់ហើយ និងថា សុំ២ឆ្នាំ ៣ខែទៀតបានធ្វើហើយ បើដ៏រាបណា ប្រជាជនទាំងនោះមិនទិញចំណីផ្លូវមុខផ្ទះជារបស់រដ្ឋ។
ចាំមើល ចំណាត់ការ របស់មន្ត្រីរាជរដ្ឋាភិបាល មន្ទី ឬ ក្រសួងមានសមត្ថកិច្ចមួយណា ហ៊ានចេញមុខជួយប្រជាពលរដ្ឋ របស់ខ្លួន។» ៕