សេចក្ដីជូនដំណឹង! ចាប់ពី​ម៉ោង​១២យប់ចូលថ្ងៃ​ទី​១៧​ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ មិន​ឱ្យជន​ជាតិ​ទាំង៥នេះ​ចូល​កម្ពុជា​ឡើយ​

0
3829
សូមចុចប៊ូតុងខាងក្រោមដើម្បីចែកបន្ត
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

បន្ទាយមានជ័យ ​៖ ​អនុវត្តតាម​បម្រាម​របស់​ក្រសួងការបរទេស​ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នគរបាល​អន្តោប្រវេសន៍ ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ចាប់ពី​ម៉ោង​សូន្យ​ៗ​នាទី​ថ្ងៃ​ទី​១៦​ចូល​ថ្ងៃ​ទី​១៧​ ខែ​មីនា ​២០២០ ​និង​មិន​ឲ្យ​ជនបរទេស​ចំនួន​៥​ប្រទេស​ចូល​កម្ពុជា​ឡើយ​ ខណៈ​ប្រទេសអ៊ឺរ៉ង់នឹងអនុវត្តនៅ​​ម៉ោងសូន្យៗថ្ងៃទី​១៧ ចូលថ្ងៃ​ទី​១៨ ខែមីនា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​វរសេនីយ៍ឯក ឆោម ភ័ព្វ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ស្ដីទី​ច្រក​ទ្វារ ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្ត​តាម​ការ​ណែនាំរ​បស់​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​និង​តាម​ការ​បញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រក​ទ្វារ​អន្តោប្រវេសន៍​ប៉ោយប៉ែត​ បាន​ចាត់​ឲ្យ​មាន​ការ​បិទ​ផ្សាយ​នៅ​ឈ្មោះ​ប្រទេស​ចំនួន​៦​ ដែល​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​កម្ពុជា​ជៀសវាង​ការ​រាលដាល​នៃ ជំងឺ​វីរុស កូ​វីដ​១៩ (Covid 19)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រៅពី​ការ​បិទ​ផ្សាយ​នៅ​ចំនួន​ប្រទេស​ទាំង​៦​រួមមាន​អ៊ីតា​លី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង អាមេរិក និង​អី​រ៉ង់ នគរបាល​អន្តោប្រវេសន៍​បាន​បិទ​ផ្សាយ​តា​ម​គោល​ដៅ​ជាច្រើន​ នៅ​វិធានការណ៍​ការពារ​ជំងឺ​វីរុស កូ​វីដ​១៩ (Covid 19) ជាពិសេស​ការចែក​ម៉ាស​ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ដែល​ឆ្លងកាត់​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យោង​តាម​កិច្ចប្រជុំ ផ្សព្វផ្សាយ​អំពី​វិធានការ​ទប់ស្កាត់ ជំងឺ​វីរុស កូ​វីដ​១៩ (Covid 19) នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នា​ព្រឹក ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០ ក្រោម​អធិបតី​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍​, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក​, ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អគ្គនាយករង​អន្តោប្រវេសន៍​, ប្រធាន​នាយកដ្ឋាន​, ក្រុម​ផ្តល់​ទិដ្ឋាការ​, នាយ​-​នាយរង​ប៉ុស្តិ៍ និង​មន្ដ្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​លើក​ឡើង នូវ​បញ្ហា​មួយ​ចំនួន​មាន​ដូច​ជា អ្នកដំណើរ​មកពី​ប្រទេស​ទាំង​៦ មាន​ប្រទេស អ៊ីតា​លី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង អាមេរិក និង​អី​រ៉ង់ ហាម​ចូល​ប្រទេស​, ពលរដ្ឋ​ខ្មែរ​កាន់​លិខិតឆ្លងដែន​បរទេស នៃ​ប្រទេស​ទាំង​៦ មកពី​ប្រទេស​ទាំង​៦ ហាម​មិន​ឲ្យ​ចូល​, អ្នកការទូត អង្គការក្រៅរដ្ឋាភិបាល (NGO) បរទេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៃ​ប្រទេស​ទាំង​៦ ដែល​មាន​ប័ណ្ណ​ការទូត ពី​ក្រសួងការបរទេស និង​ក្រុម​គ្រួសារ​មាន​ប័ណ្ណ​ការទូត និង​ទិដ្ឋាការ អនុញ្ញាត​ឲ្យ​ចូល តែ​ត្រូវ​រក្សា​ការរស់នៅ​ដាច់ដោយឡែក រយៈពេល ១៤​ថ្ងៃ​, ពលរដ្ឋ​ខ្មែរ​កាន់​លិខិតឆ្លងដែន មកពី​ប្រទេស​ទាំង​៦ អនុញ្ញាត​ឲ្យ​ចូល តែ​ត្រូវ​ណែនាំ​ឲ្យ​រស់នៅ​ផ្តាច់ខ្លួន រយៈពេល ១៤​ថ្ងៃ​, ជនបរទេស​ទាំង ៦​សញ្ជាតិ មកពី​ប្រទេស​ផ្សេងៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែល​គាត់​បាន​ស្នាក់នៅ​លើសពី ១៤​ថ្ងៃ ត្រូវមាន​ភស្តុតាង​បញ្ជាក់​ត្រឹមត្រូវ Stamps ឯកសារ​បញ្ជាក់​ផ្សេងៗ ទើប​អនុញ្ញាត​ឲ្យ​ចូល​, ចំពោះ Pilots ដែល​មាន​ការហោះហើរ ដល់​ប្រទេស​នោះ​ហើយ ស្នើ​ឲ្យ​ចូល ត្រូវ​ពិនិត្យ​ច​ត្តា​ឡី​ស័ក​ច្បាស់លាស់ រក្សា​រយៈពេល ១៤​ថ្ងៃ ដូចគ្នា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ដាក់​ចេញ នូវ​វិធានការ​ត្រួតពិនិត្យ​លើ​បញ្ជី​ឈ្មោះ អ្នកដំណើរ​តាម​ផ្លូវ​អាកាស (Manifest) មក​ពិនិត្យ​មុននឹង​វាយតម្លៃ​ភ្ញៀវ​ចូល​, ត្រួតពិនិត្យ Stamps ចូល​ប្រទេស​នានា ដើម្បី​ឆែក​ប្រវត្តិ​ដំណើរ​, សំណូមពរ​ឲ្យ​បង្ហាញ Boarding Pass មុន Last Destination,​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវ​បំពេញ​អាសយដ្ឋាន និង​លេខ​ទំនាក់ទំនង​ឲ្យ​បាន​ច្បាស់លាស់​, ត្រូវ​ធ្វើ​ការ​សម្ភាសន៍ ត្រូវ​បង្កើន​ចំនួន​ប្រធាន​គោលដៅ នាយរង​ប៉ុស្តិ៍​តាម​វេន​, ត្រូវ​ឲ្យ​គូស​សញ្ញា Tick Yes, No ឈ្មោះ​ប្រទេស​ដែល​គាត់​រស់នៅ ១៤​ថ្ងៃ​, ត្រូវ​មាន​របាយការណ៍​ជាប់​ជាប្រចាំ អំពី​បញ្ហា Covid 19, ត្រូវ​សហការ​ល្អជា​មួយ ផ្នែក​ច​ត្តា​ឡី​ស័ក និង​ពិនិត្យ​ការយកចិត្តទុកដាក់​, ត្រូវមាន​វិធានការ​ការពារ ការឆ្លង​របស់​មន្ត្រី ត្រូវ​ពាក់​ស្រោមដៃ និង​ម៉ាស់​៕ អត្ថបទ៖​ កម្ពុជាថ្មី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •