ក្រសួងសុខាភិបាល​ ថាស្ត្រីជនជាតិអង់គ្លេសដែលផ្ទុកកូវីដ១៩​ ធ្លាប់បានទៅពេទ្យរុស្ស៊ីជាមួយមិត្តភ័ក្តិដេីម្បីពិនិត្យម្ដងហេីយ​ តែគាត់រឹងទទឹងមិនព្រមពិនិត្យ​ ដោយអះអាងថាខ្លួនមានសុខភាពល្អ

0
294
សូមចុចប៊ូតុងខាងក្រោមដើម្បីចែកបន្ត
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

(​ភ្នំពេញ​)៖ ក្នុង​សន្និសីទកាសែត នៅ​យប់​ថ្ងៃទី​១០​មីនា​នេះ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ក្រសួងសុខាភិបាល នៅពេលនេះ បាន​រកឃើញ​ស្ត្រី​​ខ្មែរ​យើង​ម្នាក់ ដែលជា​អ្នកបកប្រែ​ភាសា ឲ្យ​ក្រុម​ស្ត្រី​ជនជាតិ​អង់គ្លេស ៥​នាក់ ហើយ​ដែល​មាន​​ម្នាក់ កើត​ជំងឺ​កូ​វីដ​១៩​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមការងារ​សុខាភិបាល ​ទាក់ទង​គាត់​បាន​ហើយ ដើម្បី​​ពិនិត្យ​​លើ​ស្ត្រី​អ្នកបកប្រែ​ភាសា​អង់គ្លេស​ខ្មែរ​នោះ ដែល​គាត់​មានគ្រួសារ​បងប្អូន​កូនក្មួយ​​នៅ​ជាមួយ​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកជំទាវ ឱ វណ្ណឌី​ន បាន​បញ្ជាក់​ថា មកដល់​យប់​ថ្ងៃទី​១០​មីនា​នេះ ក្រុមការងារ​សុខាភិបាល កំពុង​យក​សំណាក​ពី​អ្នកដំណើរ​លើ​នាវា​ទេសចរណ៍ ដែល​ស្ត្រី​ជនជាតិ​អង់គ្លេស​នោះ ធ្វើដំណើរ ដើម្បី​យកមក​ពិនិត្យ ខណៈដែល​អ្នក​ទាំងនោះ ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ចុះ​ពី​នាវា​ទេសចរណ៍ ដែល​កំពុង​ចត​នៅ​ទន្លេមេគង្គ ក្នុង​ខេត្តកំពង់ចាម​នោះឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​សន្និសីទកាសែត នា​យប់​ថ្ងៃទី​១០​មីនា​នេះ លោកជំទាវ ឱ វណ្ណឌី​ន បាន​លើកឡើងថា ស្ត្រី​អង់គ្លេស​ម្នាក់ អាយុ ៦៥​ឆ្នាំ ដែល​ទើប​រកឃើញ មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​នោះ ជា​អ្នកទេសចរ ដែល​បានធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍ ចេញពី​ទីក្រុង​ហូជីមិញ នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២០ មកកាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០​។ ស្ត្រី​អង់គ្លេស​នោះ ធ្វើដំណើរ​មកពី​ទីក្រុង​ឡុង​ដ៍ មកកាន់​ទីក្រុង​ហាណូយ នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២០​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកជំទាវ ឱ វណ្ណឌី​ន បន្តថា មុនពេល​នាវា​នេះ មកដល់​ភ្នំពេញ ខាង​វៀតណាម បាន​ជូនដំណឹង​មក​ខាង​នាវា​ថា មាន​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ជិះ​យន្តហោះ ជិត​ស្ត្រី​អង់គ្លេស​នោះ ពី​ទីក្រុង​ហាណូយ មក​ទីក្រុង​ហូជីមិញ គេ​ធ្វើតេស្ត​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកជំទាវ បន្តថា មកដល់​ភ្នំពេញ គ្នា​គាត់ ៥​នាក់ បាន​ទៅ​មន្ទីរពេទ្យ មិត្តភាព ខ្មែរ​សូ​វៀត​។ តែមាន​តែ ៣​នាក់​ទេ ដែល​បានធ្វើ​តេស្ត ដោយមាន ២​នាក់​ទៀត ប្រកែក មិន​ព្រម​ធ្វើតេស្ត ដោយ​សំអាងថា ពួកគេ​មាន​សុខ​ភាពល្អ​ធម្មតា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ នៅពេល​លទ្ធផល​ចេញមក អវិជ្ជមាន​ហើយ នាវា​នោះ ក៏បាន​ចេញពី​ភ្នំពេញ ទៅកាន់​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​០៩​មីនា ឆ្នាំ​២០២០​។ ក៏ប៉ុន្តែ​ខាង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ទាក់ទង​ទៅ​នាវា ហើយ​បាន​យក​សំណាក​ពី​ជនជាតិ​អង់គ្លេស​ទាំងពីរ​នាក់​នោះ យកមក​ពិ​និត្យនៅ​ប៉ាស្ទ័រ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អីចឹង នៅ​ម៉ោង ៤​កន្លះ ថ្ងៃទី​១០ ខែមីនា​នេះ លទ្ធផល​បញ្ជាក់ថា ក្នុងចំណោម​ស្ត្រី​ទាំងពីរ​នាក់​នេះ គឺមាន​ស្ត្រី​អង់គ្លេស​ម្នាក់ អាយុ ៦៥​ឆ្នាំ កើត​ជំងឺ​កូ​វីដ​១៩​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកជំទាវ ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា ស្ត្រី​ជនជាតិ​អង់គ្លេស​នោះ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​ជនជាតិ​វៀតណាម​ម្នាក់ នៅពេល​ធ្វើដំណើរ​តាម​យន្តហោះ ពី​ទីក្រុង​ហាណូយ មក​ទីក្រុង​ហូជីមិញ​។

​លោកជំទាវ ឱ វណ្ណឌី​ន បន្តថា នៅពេលនេះ ក្រសួងសុខាភិបាល បាន​យក​សំណាក​ពី​អ្នកដំណើរ​ទាំងអស់​លើ​នាវា ដែលមាន​ចំនួន​សរុប ៦៤​នាក់ មក​ពិនិត្យ​។ ក្នុងនោះ ៣០​នាក់ ជា​អ្នកដំណើរ និង ៣៤​នាក់ ជា​អ្នក​បម្រើការ លើ​នាវា​ទេសចរណ៍​នោះ​។ នាវា​ទេសចរណ៍​នោះ មាន​អ្នកគ្រប់គ្រង​ជា​ជនជាតិខ្មែរ​យើង ដែល​ដឹកជញ្ជូន​អ្នកដំណើរ​ទៅមកៗ ពី​ហូជីមិញ មកកាន់​កម្ពុជា​យើង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គិត​ត្រឹម​យប់​ថ្ងៃទី​១០​មីនា​នេះ កម្ពុជា​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់​ហើយ​។ ទី​១ ជា​បុរស​ជនជាតិ​ចិន​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ ហើយ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ កាលពី​ថ្ងៃទី​១១​កុម្ភៈ បាន​ចាក​ចេញទៅ​ស្រុកកំណើត​វិញ​។ ករណី​ទី​២ កើត​លើ​បុរស​ខ្មែរ​ម្នាក់ អាយុ ៣៨​ឆ្នាំ នៅ​ទី​រួម​ខេត្តសៀមរាប ដែល​បាន​ឆ្លង​ពី​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ កាលពី​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯ​ករណី​ទី​៣ គឺ​ស្ត្រី​ជនជាតិ​អង់គ្លេស អាយុ ៦៥​ឆ្នាំ ដែល​បានប្រកាស​នៅ​ថ្ងៃទី​១០​មីនា​នេះ ដែល​ឆ្លង​ពី​ជនជាតិ​វៀតណាម ពេល​ជិះ​យន្តហោះ នៅ​ប្រទេស​វៀតណាម​។ ស្ត្រី​អង់គ្លេស​នេះ ត្រូវបាន​ដាក់​នៅ​ដាច់ដោយឡែក ដើម្បី​ពិនិត្យ​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​៕​ អត្ថបទ៖​ swiftnewsdaily​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •