ប្រភពហ្វេសប៊ុក៖ គួរអោយអាណិត តែធ្វើម្តេច បើជ្រុលខ្លួនទៅហើយនោះ! សង្ឃឹមថា ក្រោយជួបហេតុការណ៍បែបនេះ ក្រុមយុវជនយុវនារីរបស់យើង នឹងដើរតាមគន្លងផ្លូវត្រឹមត្រូវ!
យុវជនម្នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនផងនោះ បាននិយាយថា ខ្លួនមិនដែលជួបរឿងបែបនេះទេ ហើយបារម្ភខ្លាចថា ម្តាយដឹងច្បាស់ជាពិបាកចិត្តខ្លាំងណាស់!
ក្រុមយុវជនយុវនារីទាំងនេះ ៣១១នាក់ មានទាំងជនជាតិចិនផងនោះ ត្រូវសមត្ថកិច្ចសម្រុកចូលចាប់ទាំងពាក់កណ្តាលយប់ នៅមណ្ឌលកម្សាន្ត Rock សង្ស័យពាក់ព័ន្ធគ្រឿងញៀន!
មុនចុះបង្ក្រាប ស្នងការ ស ថេត ដឹកនាំស្នងការរង អធិការ រួមជាមួយព្រះរាជអាជ្ញារង លី សុផាន់ណា ឈរជើងនៅហាងនាស្តុបបូកគោ តាំងពីម៉ោង៨យប់ រហូតម៉ោង១ជាងកម្លាំងបុកចូលតែម្តង!
លឺដំណឹងបឋមថា នៅយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត ជាអគ្គរងស្នងការនិងស្នងការដ្ឋាននគតបាលរាជធានីភ្នំពេញ លោកមានចិត្តអាណិត បានឲ្យឪពុកម្ដាយយកកូនទៅអប់រំ
ហើយត្រឡប់ទៅលំនៅដ្ឋាន និងមានសេរីភាពវិញ សូមរីករាយផង ប្អូនៗមានសេរីភាព ជួបជុំគ្រួសារវិញ និងសង្ឃឹមថាប្អូនៗ នឹងបានកែខ្លួនអោយក្លាយទៅជាមនុស្សល្អ និងមានតម្លៃនៅក្នុងគ្រួសារ និង សង្គមជាតិរួមទាំង ហើយជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលបំផ្លាញអ្វីៗទាំងអស់ដល់ខ្លួនឯង ។