ពូកែកាត់លុយអត់ដឹងខ្លួនពេក​ ក្រសួងបង្កេីតលេខកូដ​ ដេីម្បីឱ្យពលរដ្ឋផ្ដាច់គម្រោងរបស់ក្រុមហ៊ុនដោយខ្លួនឯងបាន(វីដេអូ)

0
519
សូមចុចប៊ូតុងខាងក្រោមដើម្បីចែកបន្ត
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

រដ្ឋាភិបាល​កំពុង​រៀប​ចំ​លេខកូដ​ប្រតិបត្តិការ​ខ្លី​ ដើម្បីផ្ដល់​​លទ្ធភាព​ដល់​ពលរដ្ឋ​​អាច​​ផ្ដាច់​គម្រោង និង​សេវា​កម្ម​បន្ថែម​របស់​ក្រុម​ទូរសព្ទ​ចល័ត​ ដែល​កាត់​លុយ​ទូរសព្ទ​ពលរដ្ឋ​ដោយ​មិន​ដឹង​ខ្លួន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២០ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា ​ដើម្បី​បញ្ចប់​នូវ​បញ្ហា​កាត់​លុយ​ ឬ​ការ​ភ្ជាប់​សេវា​ផ្សេងៗ​ដោយ​មិន​ដឹង​ខ្លួន​របស់​ពលរដ្ឋ​ដែល​ប្រើប្រាស់​សេវា​ទូរសព្ទ និយ័តករ​កំពុង​ពិចារណា​នឹង​ស្នើ​ឱ្យ​មាន​ការ​ប្រើ​រួម​គ្នា​គ្រប់ប្រតិបត្តិករ​នូវ​លេខ​កូដ​ខ្លី ដើម្បី​ឱ្យ​លទ្ធភាព​​​ដល់​អតិថិជន​អាច​ផ្ដាច់​រាល់​គម្រោង​ និង​សេវា​កម្ម​បន្ថែម​នានា​ដែល​ខ្លួន​បាន​ភ្ជាប់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​សេចក្តី​ប្រកាស​នោះ​លើក​ឡើង​ថា៖ «មាន​ន័យ​ថា​ បើ​អ្នក​ប្រើប្រាស់​មិន​ច្បាស់​ថា ​ពួកគាត់​កំពុង​ភ្ជាប់​សេវា​កម្មមួយ​ណា។ ពួកគាត់​អាច​ផ្ដាច់​រាល់​សេវា​កម្ម​ទាំង​អស់​ដោយ​ប្រើ​លេខ​កូដ ១២០០ ហើយ​វា​ប្រៀប​ដូច​ជា​ reset ឱ្យ​ស៊ីម​ដែល​កំពុង​ដំណើរ​ការ​ វិល​មក​រក​សភាព​ដើម​បំផុត ដូច​កាល​ជាវ​ដំបូង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមាជិក​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ​លោក ជា ច័ន្ទ​តារ៉ា ​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​នេះ​ថា​​ ការ​រៀប​ចំ​លេខ​ពិសេស​សម្រាប់​ផ្ដាច់​នេះ ​គឺ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល ពិភាក្សា​ជា​មួយ​ក្រុមហ៊ុន​ទូរសព្ទ​​នៅ​ឡើយ ដោយ​ថា ​និយ័ត​ករ​នឹង​ជូន​ដំណឹង​បន្ថែម​ទៀត​នៅ​ពេលលេខ​នេះ​ត្រូវ​បានក្រុម​ហ៊ុន​ទាំង​អស់​សម្រេច​ទទួល​យក​ទៅ​​ប្រើប្រាស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ ជា ច័ន្ទ​តារ៉ា មានប្រសាសន៍ថា៖ «លេខ​១២០០នេះ គឺ​ស្ថិត​ក្នុង​ដំណាក់​ដែល ​TRC (និយ័តករ) ស្នើ​សុំ​ឱ្យ​ប្រតិបត្តិករ​ទាំង​អស់​ពិចារណា​ ដើម្បី​ឱ្យ​អតិថិជន​ unsubscribe (ឈប់​ជាវ) តែ​ម្ដង ​គឺ​យើង​ប្រើលេខ​១២០០នេះ​ផ្ដាច់​មក​ជា​ Normal plan (គម្រោង​ធម្មតា​)វិញ។ អ៊ីចឹង​ រាល់​សេវា​កម្ម​អី​គឺនឹង​ផ្ដាច់​ដែល​យើង​អាច​នឹង​ Subcribe (ជាវ) ឡើង​វិញ។ តែ​លេខ​កូដ​ទាំង​អស់​នេះ​គឺ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ក្នុង​ការ​ពិភាក្សា​បច្ចេកទេស​ជា​មួយ ​Operator (ប្រតិបត្តិករ) បន្តទៀត។ អ៊ីចឹង ​ចំពោះ​សំណួរ​សួរ​ថា ​នឹង​ចាប់​ផ្ដើម​នៅពេល​ណា​ និយ័តករ​ទូរគមនាគមន៍​នឹង​ជូន​ដំណឹង​បន្ទាប់​ទៀត»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​ លោក មីឌី បាន​ថ្លែង​ក្នុង​សន្និសីទ្ន​សារព័ត៌មាន​នៅ​ព្រឹក​នេះ​​ ដោយ​គាំទ្រ​ចំពោះ​ការ​ដាក់​លេខ​ដើម្បី​ផ្ដាច់​នេះ តែ​លោក​សំណូម​ពរ​ដល់​ក្រុម​ហ៊ុន​ទូរសព្ទ​ទាំង​អស់​គួរ​បញ្ឈប់​ការ​ភ្ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​​នូវ​សេវា​កម្ម​របស់​ខ្លួន​ទៅ​ឱ្យអតិថិជន​ ដោយ​ថា ​ការ​ភ្ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​នេះគឺ​ជា​កិច្ច​ព្រមព្រៀង​ដែល​មិន​ស្មើភាព​របស់​ក្រុម​ហ៊ុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​មាន​ប្រសាសន៍​ថា៖ «ហេតុ​អី​បាន​ត្រូវ​កាត់​ស្វ័យ​ប្រវត្តិ​រហូត​អ៊ីចឹង? គួរ​តែ​ពេល​គេ​មិន​ប្រើ​ សូម​កុំ​កាត់​គេ។ អាហ្នឹង​ គេ​ហៅថា ​កិច្ច​សន្យា​នៃ​កិច្ច​ព្រមព្រៀង​ដែល​មិន​ស្មើភាព​ហើយ គេ​អត់​ប្រើផង ​អ្នក​ឯង​កាត់​ស្វ័យ​ប្រវត្តិ​រហូត​»។ ​

មិន​មាន​កា​រ​ឆ្លើយ​តប​ជា​វិជ្ជមានណា​នៅ​ឡើយ​ទេ ដោយ​​តំណាង​ក្រុម​ហ៊ុន​ដែល​មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ​នៅព្រឹកនេះ​ នៅ​តែ​ជំរុញ​ដល់​ពលរដ្ឋ​ដែល​មាន​បញ្ហា​ជា​មួយ​សេវា​កម្ម​ទូរសព្ទ​របស់​ខ្លួន ​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​សេវាបម្រើ​អតិថិជន​របស់​ខ្លួននៅ​ពេល​មាន​ការសង្ស័យ​ពី​ការ​កាត់​លុយ​ទូរសព្ទ​ខុស​ធម្មតាប៉ុណ្ណោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណាង​ក្រុម​ហ៊ុន​ Cellcard លោក លឹម សុខសុផៃ លើក​ឡើង​ដោយ​ជំរុញ​ដល់​​អតិថិជន​ធ្វើ​ការ​ទំនាក់ទំនង​ទៅសេវា​បម្រើ​ទូរសព្ទ​របស់​ខ្លួន ​ដើម្បី​ឱ្យ​ក្រុម​ហ៊ុន​អាច​ដោះស្រាយ​បញ្ហា​ដែល​អតិថិជន​ជួប​ប្រទះ​បាន។

លោក​ លឹម សុខសុផៃ៖ «តែ​ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ជាក់​ពី​លើ​ហ្នឹង​ទៀត​ថា រាល់​សេវា​កម្ម​ហ្នឹង​ ប្រសិន​ជា​យើង​ចេះ​ប្រើប្រាស់​ឱ្យ​បាន​ត្រឹម​ត្រូវ​ គឺ​យើង​អាច​ការពារ​បាន។ ឧទាហរណ៍ ដូច​សេវា​អ៊ិនធឺណិត​អ៊ីចឹង​ យើង​មាន​ទាំង​របៀប​ភ្ជាប់ និង​របៀប​កុំ​ឱ្យ​វា​ auto (ស្វ័យ​ប្រវត្តិ) ​ផង​ដែរ។ អ៊ីចឹង ​ខ្ញុំ​សុំ​ឱ្យ​បងទំនាក់ទំនង​ទៅ​មន្ត្រី​សេវាខាង​ខ្ញុំ​ ដើម្បី​ឱ្យ​យើង​ខ្ញុំ​អាច​ដោះស្រាយ​ជួយ​បាន​»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណាង​ក្រុម​ហ៊ុន​ Smart លោក យូសុះ សារី ថា​ក្រុម​ហ៊ុន​មាន​កម្មវិធី​ទូរសព្ទ​ដែល​អាច​ឱ្យ​អតិថិជន​ចូល​ឆែក​ពី​ការ​ប្រើប្រាស់​គម្រោង​របស់​ខ្លួន និង​ផ្ដាច់​​ផង​ដែរ។

លោក យូសុះ សារី៖ «យើង​មាន ​Platform ច្រើន​ដូច​ជា​ Application (កម្មវិធីទូរស័ព្ទ) ដែល​អតិថិជន​យើង​គាត់​បាន​ប្រើប្រាស់​ច្រើន​ អ៊ីចឹង​កម្មវិធី​ទូរសព្ទ​ហ្នឹង​គឺ​អត្ថប្រយោជន៍​វា​ អតិថិជន​គាត់​អាច​ពិនិត្យ​មើល​ជា​រួម​ទៅ​លើ​ការ​ប្រើប្រាស់​របស់គាត់​ៗ ភ្ជាប់​សេវាអ្វី​ខ្លះ ហើយ​របៀប​នៃ​ការ​ផ្ដាច់ និង​ភ្ជាប់​ទាំង​អស់​គឺ​មាន​នៅ​ក្នុង​ហ្នឹង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យោង​តាម​របាយការណ៍​របស់​និយ័តករ​ទូរគមនាគមន៍​គិត​ត្រឹម​ខែ​មករា ​ឆ្នាំ​២០២០ ក្រុម​ហ៊ុន​ទូរសព្ទ​ទាំង​ចល័ត និង​ខ្សែ​នៅ​កម្ពុជា​ មាន​១២​ក្រុម​ហ៊ុន ដែល​មាន​អ្នក​ជាវ​សេវា​ទូរសព្ទ​ចល័ត​ជាង​២១​លាននាក់ និង​សេវា​អ៊ិនធឺណិតចល័ត​មាន​ជិត​១៦លាននាក់ របាយការណ៍​នោះ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ ក្នុង​១​ខែ ​ពលរដ្ឋ​កម្ពុជា​ម្នាក់​ប្រើប្រាស់សេវា​ទូរសព្ទ​ចន្លោះ​ពី​១០ ទៅ​២០GB ខណៈ​ពលរដ្ឋប្រទេស​ជិត​ខាង​ប្រើប្រាស់​ត្រឹម​តែ​ ៥ទៅ​៧​GBប៉ុណ្ណោះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត្ថបទ៖ VOD

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖

  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •