មានករណីគួរឲ្យភ្ញាក់ផ្អើលមួយដោយមាន បុរសស្រ្តីវ័យចំណាស់មួយក្រុមបានធ្វើសកម្មភាពរៃអង្គាសបច្ច័យ និងត្រូវបានគេចាប់បានថាជាការក្លែងបន្លំ យកសាសនាធ្វើជាខែលរកស៊ីសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើយោងតាមគណនីហ្វេសប៊ុក Vid Vid បានឲ្យដឹងថា៖
“បងប្អូនប្រជាពលរដ្ឋទាំងអស់បើឃើញពួកគាត់ដើរ រៃអង្គាសកន្លែងណាសូមបងប្អូនទាំងអស់កុំជឿគាត់ ពួកគាត់សុទ្ធតែជនឆបោកប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាទេសូមបងប្អូនទាំងអស់ជួយស៊ែរម្នាក់មួយឲ្យបានដឹងទាំងអស់គ្នាផង”។ ក្រោយពីត្រូវអស់ល័ក្ខ ក្រុមឆបោកមួយនេះត្រូវបានគេចាប់ឃាត់នៅនឹងកន្លែង ហើយក៏បានសន្យាថាឈប់ប្រព្រឹត្តអំពើបែបនេះទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖