ផ្ទុះរឿងហើយលោក ជា ពេជ្រ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរីត្រូវបានភរិយាខ្លួន បង្ហោះហ្វេកប៊ុក គំរាមថា បើមិនចូលមកដោះស្រាយគ្នាទេ! និងប្ដឹងទៅ ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម ក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយ! សង្ស័យទំនាស់ក្នុងគ្រួសារ។
យោងតាមគណនីយអាខោនface book ដែលមានឈ្មោះLeakkhena Hean ដែលបានផុសចេញនៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៩ និងអះអាងថា ខ្លួនជាភរិយាស្របច្បាប់របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រតនគិរី ដោយមានភ្ជាប់មក ជាមួយ នូវរូបថត អាពាហ៍ពិពាហ៍ លិខិតបញ្ជាក់អាពាហ៍ ពិពាហ៍ រួមនិងរូបថតប្ដីប្រពន្ធកូនជាលក្ខណៈគ្រួសារ រងវាងអ្នកស្រីនិងលោក ជា ពេជ្រ។
ហ្វេកប៊ុកនោះបានបង្ហោះនិងសរសេរថា “សូមឱ្យលោក ជា ពេជ្រ ព្រះរាជអាជ្ញា នៅខេត្តរតនគិរី អញ្ជើញមកដោះស្រាយបញ្ហាក្នុងគ្រួសារជាមួយខ្ញុំ ហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់ ជាបន្ទាន់ “។ បើមិនចូលមកដោះស្រាយទេនោះ នាងខ្ញុំនឹងប្តឹងដល់៖
១- ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
២- ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម។
៣- អង្គភាពប្រឆាំងអំពើពុករលួយ។
៤- ប្តឹងពីបទឯកពន្ធភាព។
ហើយសូមលោក ជា ពេជ្រ កុំបញ្ជាគេឱ្យមកគម្រាមកំហែងទៀត ខ្ញុំនឹងប្តឹងថា បើមានគ្រោះថ្នាក់អ្វីកើតឡើង គឺលោក ជា ពេជ្រ ត្រូវទទួលខុសត្រូវទាំងស្រុង។ បើបងប្អូនណាបានឃើញព័ត៌មាននេះហើយ សូមជួយជម្រាបជូនដំណឹងទៅលោក ជា ពេជ្រ ផង។ សូមអរគុណ ។
បើយោងតាមការPost ពីសំណាក់ម្ចាស់អាខោនខាងលើ គេអាចសន្និដ្ឋានបានថា! លោក ជា ពេជ្រ ប្រាកដជាមានទំនាស់ក្នុងគ្រួសារខ្លាំងរវាងប្ដីប្រពន្ធ។ រហូតដើរចេញពីផ្ទះ ទើបប្រពន្ធហៅឲ្យមកដោះស្រាយគ្នា ប៉ុន្តែលោកមិនមកនិងឈានដល់ ការបញ្ចេញប្រតិកម្មជាសាធារណៈ ។
រីឯដើមចមដែលនាំឲ្យមានជម្លោះខ្លាំងបែបនោះ គេមិនទាន់ដឹងទេថា មកពីមានស្រីញី ខាងក្រៅ ឬ បញ្ហាទ្រព្យសម្បត្តិ វិបត្តិផ្លូវចិត្តឬយ៉ាងណាឲ្យប្រាកដឡើយ?។ ព្រោះ ដើមរាំង ពុំអាចទាក់ទងសុំការបកស្រាយពីលោក ជា ពេជ្រ បានទេ៕