អុញនុះ! លោក​ ករុណា​ ពេជ្រ​ កេីតទុក្ខមិនសុខចិត្ត​ ព្រោះមានអ្នកស៊ីលុយភាគរយពីអ្នកសិល្បៈ​ដូចគ្នា រួចបង្ហោះសារចុកៗថា…

0
421
សូមចុចប៊ូតុងខាងក្រោមដើម្បីចែកបន្ត
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនេះ គេឃើញតារាចម្រៀង និង ជាអ្នកមានឥទ្ធពលម្នាក់ក្នុងផលិតកម្មថោនគឺលោក ករុណា ពេជ្រ បានបង្ហោះសារមួយយ៉ាងវែងចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងស្រទាប់អ្នកសិល្បៈ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងអត្ថន័យសារដែលតារាចម្រៀង ករុណា ពេជ្រ បានបង្ហោះនោះ លោកហាក់ដូចជាចង់ស៊កសៀតផ្លែផ្កាដល់បុគ្គលមួយរូប ដោយលោកបាននិយាយថាគេនោះមានភាពត្រែកត្រអាលនឹងស៊ីភាគរយពីតារាចម្រៀង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាបុគ្គលរូបនោះ លោក ករុណា ពេជ្រ មិនបានបញ្ចេញឈ្មោះឡើយ តែអ្វីដែលទស្សនិកជនគិតថាជាការគាប់ជួននោះ មុនលោក ករុណា ពេជ្រ បង្ហោះសារបែបស៊កសៀតនេះ គេកត់សម្គាល់ឃើញនៅលើទំព័រហ្វេសប៊ុករបស់លោក យឹម តាស្រង់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏បានបង្ហោះសារមួយដែរ ដោយក្នុងសារនោះបង្ហាញពីសប្បាយចិត្តឥតឧបមានៅពេលតារាចម្រៀងពន្លកថ្មីរបស់ផលិតកម្មកាឡាក់ស៊ី កញ្ញា តន់ ច័ន្ទសីម៉ា ចែក ២០ ភាគរយដល់លោក រាល់ពេលឡើងកម្មវិធីប្រគំតន្ត្រី និង ថតស្ប៉តនានា ដោយមានលោកឧកញ៉ា ឡេង ណាវ៉ាត្រា និង មេធាវីធ្វើជាសាក្សី ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងនេះក្តី ក៏គេមិនបានប្រាកដថាតារាចម្រៀង ករុណា ពេជ្រ បង្ហោះសារបាញ់ឆ្ពោះទៅលោក យឹម តាស្រង់ ដែលគេស្គាល់ថាជាអ្នកនិពន្ធបទចម្រៀងនៅក្នុងផលិតកម្មថោនកាលពីពេលកន្លងមកនោះដែរ ។ ខាងក្រោមនេះគឺជាសំណេររបស់តារាចម្រៀង ករុណា ពេជ្រ បានសរសេរបង្ហោះលើបណ្តាញសង្គម ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ញុំចូលសិល្បៈទើបជិត 16 ឆ្នាំទេ…

ខ្ញុំសូមបញ្ចេញយោបល់សម្រាប់គំនិតខ្ញុំ តាមអ្វីដែលខ្ញុំមិនសូវចេះថា បើកម្រៃខ្ញុំរកបានពីសិល្បៈនៅកន្លែងផលិតកម្មដែលបណ្តុះបណ្តាលខ្ញុំ ហើយផលិតកម្មនោះទាមទារឱ្យកាត់ភាគរយ 10-30% ក៏ខ្ញុំសប្បាយចិត្តនឹងជូនដោយក្តីរីករាយ ព្រោះផលិតកម្មបានចំណាយថវិកាលើបុគ្គលិកគ្រប់ជាន់ថ្នាក់ មានទាំងអ្នកនិពន្ធ ក្រុមបច្ចេកទេស បុគ្គលិកទីផ្សារ និង សម្ភារផ្សេងៗ ទើបអាចបណ្តាលឱ្យអ្នកចម្រៀងមានកេរ្តិ៍ឈ្មោះ ហើយកេរ្តិ៍ឈ្មោះអ្នកចម្រៀងល្បី បទចម្រៀល្បី ក៏បានឱ្យក្រុមការងារគ្រប់ជាន់ថ្នាក់សប្បាយចិត្តតាមស្នាដៃរៀងៗខ្លួនដូចគ្នា…ប៉ុន្តែបើមានបុគ្គលិកណាក្នុងផលិតកម្មដែលចង់ស៊ីប្រាក់ភាគរយពីការងារសិល្បៈ លាភសក្ការៈ លើការងាររបស់សិល្បៈរបស់ខ្ញុំនោះគឺខ្ញុំមិនឱ្យជាដាច់ខាត សូម្បីតែ 0,1% ក៏ខ្ញុំមិនឱ្យជាដាច់ខាត ប៉ុន្តែបើជាមនោសញ្ចតនា យូរៗម្តង ឬ ដោយទឹកចិត្ត ខ្ញុំនឹងព្យាយាមធ្វើតាមអ្វីដែលមាន តាមមនោសញ្ចេតនា ព្រោះក្រុមការងារគ្រប់ផ្នែកទាំងអស់ក្នុងផលិតកម្មមួយ គឺជាកាតព្វកិច្ចរបស់គាត់រៀងខ្លួនដើម្បីបំពេញការងារ បញ្ចេញសមត្ថភាពល្អ ដើម្បីបង្ហាញយកស្នាដៃជូនផលិតកម្ម និង ដើម្បីថៅកែ ហើយគាត់ទទួលបានការលើកទឹកពីថៅកែចំពោះគាត់ រាល់ស្នាដៃដែលគាត់បានសាងនេះជារឿងរបស់បុគ្គលិកតាមផ្នែកជាមួយថៅកែ មិនមែនជាមួយអ្នកចម្រៀងទេ ព្រោះអ្នកចម្រៀងក៏ជាបុគ្គលិកក្រោមការគ្រប់គ្រងរបស់ផលិតកម្ម ដែលមានថៅកែជាមេដូចគ្នា ប៉ុន្តែអរគុណផលិតកម្មមិនដែលកាត់ភាគរយគ្រប់តារាចម្រៀងទាំងអស់ អ្នកចម្រៀង អ្នកនិពន្ធ ក្រុមបចេ្ចកទេស ក្រុមការងារផ្សេងទៀត គឺមានភារកិច្ចទទួលបំពេញការងារឱ្យបានល្អរៀងខ្លួនដើម្បីជូនថៅកែផលិតកម្ម ដែលគាត់បានចំណាយរាប់ម៉ឺនក្នុងមួយខែ ជូនបុគ្គលិកគ្រប់ជាន់ថ្នាក់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើជាមនុស្សរស់ក្នុងសង្គមដូចគ្នា បើបានសុខហើយ សន្សំសុខ ហើយទុកមុខរាប់គ្នាថ្ងៃក្រោយចុះ គួរចេះស្រណោះ គ្រាកន្លងផង វាមិនដែលកន្លែងចាស់ ធ្វើឱ្យអ្នកឆ្អែតចិត្តដល់ថ្នាក់អ្នកខំរកគ្រប់ល្បិច ដើម្បីបំផ្លាញកន្លែងចាស់ដែលអ្នកធ្លាប់កំសត់នោះទេ អ្នកប៉ះពាល់ច្រើនហើយលើផ្នែកដទៃ ប៉ុន្តែលើកនេះប៉ះកិត្តិយសអ្នកចម្រៀង ដូច្នេះក្នុងនាមខ្ញុំជាអ្នកចម្រៀងម្នាក់សូមបញ្ចេញយោបល់ប៉ុណ្ណេះ បើមានខុសឆ្គងខ្ញុំសូមអភយ័ទោស ប៉ុន្តែខ្ញុំនឹងព្យាយាមកំដរទៀត បើអ្នកនៅនិយាយប៉ះពាល់កិត្តិយសអ្នកចម្រៀង ៕ ប្រជាប្រិយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •