ខេត្តបន្ទាយមានជ័យ៖ មានមនុស្សចំនួន១១នាក់ បានពុលនំបញ្ចុក និងបាញ់ស៊ុងក្រោយពេទទួលទានរួច នៅភូមិចារលើ ឃុំ ទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍ភ្ញាក់ផ្អើល នេះបានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី២០ខែ កុម្ភៈ ឆ្នាំ២០១៩។
យោងតាមរបាយការណ៍ពី លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ប្រជាពលរដ្ឋដែលបានហូបនំបញ្ចុក និងបាញ់ស៊ុង បណ្តាលឲ្យពុលនោះ ចំនួន១១នាក់៖ ទី១ ឈ្មោះ ព្រឿម លេខ ភេទស្រី អាយុ៥៩ ឆ្នាំរស់នៅភូមិចារលើ។
ទី ២ ឈ្មោះ លឿ មឿន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិជាមួយ។ ទី៣ ឈ្មោះ ភឿន តុលា ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិជាមួយ។ ទី៤ ឈ្មោះ សូត្រ ចាន់រ៉ា ភេទស្រី អាយុ០៨ឆ្នាំ ភូមិជាមួយ។ ទី៥ ឈ្មោះ ទាំ ចាន់រះ ភេទស្រីអាយុ០៨ឆ្នាំ ភូមិជាមួយ។
ទី៦ ឈ្មោះ វេត សាគិត ភេទស្រី អាយុ២៣ឆ្នាំ ភូមិជាមួយ។ ទី៧ ឈ្មោះ វេ ចិន ភេទស្រី អាយុ៤ឆ្នាំ ភូមិជាមួយ។ ទី៨ ឈ្មោះ ភ្លី លក ភេទស្រី អាយុ០៣ឆ្នាំ ភូមិជាមួយ។ ទី៩ឈ្មោះ ភ្លី នុត ភេទស្រី ១៥ ឆ្នាំ ភូមិជាមួយ។ ទី១០ ឈ្មោះ ភ្លី ជូអ៊ីង ភេទស្រី អាយុ០៤ឆ្នាំ ភូមិជាមួយ និង ទី១១.ឈ្មោះ ឡង សួង ភេទស្រី អាយុ៥៤ឆ្នាំ ភូមិជាមួយ។
លោកអធិការបានបន្តថា៖ មុនពេលកើតហេតុ ជនរងគ្រោះបានទៅទិញនំបនញ្ចុក និងបាញ់ស៊ុងមានបន្លែសណ្ដែកគួរសណ្ដែកបណ្ដុះនិងផ្លែល្ហុង ដែលមានអ្នកលក់ ឈ្មោះ យី ប៉ាក ភេទស្រី អាយុ៤៣ឆ្នាំរស់នៅភូមិចារលើ ហើយជាទំលាប់គាត់ទិញហូបជារៀងរាល់ថ្ងៃ មិនដែលមានបញ្ហា ។
ស្រាប់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រោយពីហូបរួចនៅវេលាម៉ោងប្រហែលជា១២ថ្ងៃត្រង់ពួកគាត់មាន អាការៈវិលមុខ ក្អួតចង្អោរ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាប ។
លោកអធិការបានបញ្ជាក់ថា៖ តាមការឲ្យដឹងពីបុគ្គលិកពេទ្យ ប្រជាពលរដ្ឋទាំងនោះ ពុំមានធ្ងន់ធ្ងរទេ ប៉ុន្តែពេលនេះគ្រូពេទ្យមិនទាន់ឲ្យចេញ ព្រោះនៅតាមដានមើលពីស្ថានភាពជម្ងឺសិន។ ក្នុងហេតុការណ៍ពុលនេះ គេនៅមិនទាន់ដឹងពីការពុលនោះឡើយ មិនដឹងបណ្តាលពីនំបញ្ចុកឬបាញ់ស៊ុង និងបន្លែនោះទេ។
បើតាមការបញ្ជាក់ពីស្ត្រីអ្នកលក់គឺ គាត់លក់ជារៀងរាល់ថ្ងៃ មិនដែលមានបញ្ហាអ្វីនោះឡើយទើបតែលើកនេះ បែរជាមានអ្នកពុលទៅវិញជាមួយគ្នានោះដែរ លោកអធិការបានណែនាំដល់អ្នកនំបញ្ចុក ក៏ដូចជាបាញ់សុងទាំងអស់ មេត្តាលាងបន្លែឲ្យស្អាត និងមានអនាម័យខ្ពស់ ជៀសវាងប៉ះពាល់ដល់សុខភាពអ្នកទទួលទាន៕ ប្រភព៖ នគរបាលជាតិ