លោក នាយករដ្ឋមន្ត្រីថៃ ប្រកាសហាមដាច់ខាត់ មិនអោយយកឈ្មោះ ឬ ត្រកូលរបស់លោកដាក់លើសមិទ្ធិផល ដែលកសាងដោយលុយរដ្ឋឡើយ

0
398
សូមចុចប៊ូតុងខាងក្រោមដើម្បីចែកបន្ត
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយករដ្ឋមន្ត្រី ថៃ ប្រា យុទ្ធ ចន្ទ អូ ចា បានបង្ហាញ ការមិន ពេញចិត្ត ចំពោះ ការយក ឈ្មោះ លោក ដាក់ ឲ្យ ស្ពាន មួយ ហើយក៏ មិន អនុញ្ញាត ឲ្យ យកឈ្មោះ លោក ដាក់ ឲ្យ សមិទ្ធផល ផ្សេងទៀត ។ អ្នកនាំពាក្យ រដ្ឋាភិបាល ថៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Narumon Pinyosinwat បញ្ជាក់ បែបនេះ នៅ ថ្ងៃទី ១៧ ខែមករា បន្ទាប់ពី សមាជិកសភា មួយរូប មកពី បក្ស កម្លាំង ប្រជារាស្ត្រ ជា អ្នកផ្ដើមគំនិត បែបនេះ ដោយ ចង់យក ឈ្មោះ លោក ប្រា យុទ្ធ ដាក់ ឲ្យ ស្ពាន មួយកន្លែង ដែល គ្រោង សាងសង់ នៅ តំបន់ ភាគខាងត្បូង ថៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Sayant Yutitham សមាជិកសភា បក្ស កាន់អំណាច មកពី ខេត្ត នគរ ស្រី ធម្មរាជ (Nakhon Si Thammarat) នៅ ថ្ងៃទី ១៦ ខែមករា បានលើកឡើង គំនិត យកឈ្មោះ នាយករដ្ឋមន្ត្រី ប្រា យុទ្ធ ចន្ទ អូ ចា ដាក់ ឲ្យ ស្ពាន មួយ ដែល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រោង សាងសង់ ភ្ជាប់ ដីគោក និង កោះ សា ម៊ុ យ ដែលជា កន្លែង ទេសចរណ៍ ល្បីឈ្មោះ នៅ តំបន់ ភាគខាងត្បូង រប ស់ ថៃ ។ លោក Sayant ថ្លែង ក្នុង កិច្ចប្រជុំសភា ថា ការដាក់ ឈ្មោះ ស្ពាន ចន្ទ អូ ចា ជាការ ផ្ដល់ កិត្តិយស ឲ្យ នាយករដ្ឋមន្ត្រី បច្ចុប្បន្ន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ លោក ប្រា យុទ្ធ មិន យល់ ស្របតាម គំនិត នេះឡើយ ។ អ្នកនាំពាក្យ រដ្ឋាភិបាល ថៃ អ្នកស្រី Narumon Pinyosinwat និយាយថា លោក ប្រា យុទ្ធ មិន ចង់ ឲ្យ ឈ្មោះ របស់លោក ត្រូវបាន ដាក់ ឲ្យ ស្ពាន អ្វី ទេ មិន ថា ជា ត្រកូល ឬ ឈ្មោះ ផ្ទាល់ ឡើយ ។ នេះ បើតាម ការផ្សាយ របស់ កា សែត បាងកក ប៉ុស្តិ៍ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

« ខ្ញុំ មិន អនុញ្ញាត ឲ្យ អ្នកណា យកត្រកូល ឬ ឈ្មោះ ខ្ញុំ ដាក់ ឲ្យ សមិទ្ធផល ដែល កសាង ដោយ លុយ ជាតិ ឡើយ ។ មេដឹកនាំ គួរតែ ត្រូវបាន ចងចាំ នូវ អ្វីដែល បានធ្វើ មិនមែន ទីតាំង ដែល ដាក់ឈ្មោះ ពួកគេ ឡើយ ។ » ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ ជាការ លើកឡើង របស់លោក ប្រា យុទ្ធ ដែល ត្រូវបាន អ្នកស្រី Narumon ស្រង់ ប្រាប់ អ្នកសារព័ត៌មាន ។ អ្នកស្រី បន្តថា លោកនាយក រដ្ឋមន្ត្រី មិនដឹង ពី រឿងនេះ ឡើយ ហើយ សមាជិកសភា រូបនោះ ក៏ មិនបាន ជជែក ពី ការដាក់ ឈ្មោះ នេះ ជាមួយ លោក ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា យ៉ាងណា លោក ប្រា យុទ្ធ មិន ជំទាស់ នឹង បំណង សាងសង់ ស្ពាន នេះឡើយ ។ អ្នកស្រី Narumon បន្ថែមថា លោក ប្រា យុទ្ធ បើកចំហ ឲ្យ ក្រសួង ដឹកជញ្ជូន សិក្សា ពី លទ្ធភាព សាងសង់ ស្ពាន ដោយ ផ្ដោតលើ ការដោះស្រាយ ផលប៉ះពាល់ លើ ប្រជាជន និង បរិស្ថាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គំនិត សាងសង់ ស្ពាន កាត់ សមុទ្រ ដែលមាន ប្រវែង ១៨ គីឡូម៉ែត្រ បាន ផុស ឡើង តាំងពី ឆ្នាំ ២០១៧ មក សំដៅ កាត់បន្ថយ រយៈពេល ធ្វើដំណើ រ និង សម្រួលការ ដឹកជញ្ជូន អ្នកជំងឺ ពីលើ កោះ សា ម៊ុ យ ផងដែរ ។ បច្ចុប្បន្ន មធ្យោបាយ ធ្វើដំណើរ ទៅកាន់ កោះ នេះ គឺ ទូក ស្រឡាង និង យន្តហោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ ថ្ងៃទី ១៧ ខែមករា លោក Sayant បានចេញ មុខការ ពារ ការលើកឡើង របស់ខ្លួន ។ បើតាម កាសែត បាងកក ប៉ុស្តិ៍ លោក សរសេរ លើ ហ្វេ ស ប៊ុ កថា រឿង សំខាន់ មិនមែន ឈ្មោះ ឡើយ តែ ជា ផលប្រយោជន៍ របស់ ប្រជាជន និង វិស័យ ទេសចរណ៍ ៕  អត្ថបទ៖ថ្មីៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​