មានវិធានការច្រើនដែលស្នងការនគរបាលរាជធានីភ្នំពេញបានដាក់ចេញនិងណែនាំ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចណ៍ ដោយក្នុងនោះក៏មានវិធានការ ទប់ស្កាត់ការជិះបញ្រ្ចាសនៅម៉ោងកកស្ទះផងដែរ ។
ឯកឧត្តម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានី ភ្នំពេញបាន ថ្លែងថា ដោយមានការឯកភាព ពីគណ:បញ្ជាការឯកភាពសាលា រាជធានី ភ្នំពេញ សម្រេចបង្កើត ក្រុមអន្តរាគមន៍ពិសេស សម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ចំនួន៣ ក្រុម ។
ក្រុមនេះ នឹងចល័តទៅគ្រប់គោលដៅដែលមានការកកស្ទះខ្លាំងរៀងរាល់ថ្ងៃ -ទប់ស្កាត់ ការ ជិះបញ្រ្ចាសនៅម៉ោងកកស្ទះ - សុំអោយកម្លាំងសម្រួលចរាចរណ៍ពេលស្ទះ ខ្លាំងអោយ ន ធូរស្បើយ មិនត្រូវឈរលើថ្នល់មើលការកកស្ទះឡើយ -ត្រូវជិះម៉ូតូចល័តទៅ គ្រប់ កន្លែង ដែលស្ទះ ហើយសម្រួលដោះស្រាយបញ្ហាស្ទះភ្លាមៗ -ត្រូវត្រៀមខ្លួនជានិច្ច នៅតាម ច្រកចេញ រាជធានីភ្នំពេញនៅពេលមានពិធីបុណ្យជាតិសំខាន់ៗ
-ត្រូវលុបបំបាត់ សកម្មភាព ពួនស្ទាក់ ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍ -នឹងមានបំប៉នវគសិក្សា ដល់មន្រ្តីនគរបាល ចរាចរណ៍ -មិនត្រូវពិន័យលើសកាលកំណត់-មិនត្រូវឆ្លើយដាក់កូនចៅ ពេលមានបញ្ហា -ត្រូវកែជាបន្ទាន់ នៅពេលពលរដ្ឋបត់ស្តាំទោះស្តុបឡើង ពណ៌ក្រហម ក៏ដោយ មិនត្រូវពិន័យឡើយ ៕