ជារឿយៗ គេតែងឃេីញលោកជំទាវ ហ៊ុន ម៉ាណា កូនស្រីសម្តេច ហ៊ុន សែន និង ក្រុមការងារតែងតែធ្វេីសកម្មភាពមនុស្សធម៌ និងការងារសង្គមជាហូរហែរ។ នៅថ្ងៃនេះផងដែរ លោកជំទាវបានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាលជំងឺ ដល់ប្រជាពលរដ្ឋ ចំនួន១០០០នាក់ដោយមិនគិតថ្លៃ នេះបេីតាមផេករបស់លោកជំទាវ ដែលបានបង្លោះនៅថ្ងៃនេះ៖
“លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ សរុបចំនួន ១០០០នាក់ដោយឥតគិតថ្លៃ នៅថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៩នេះ។
ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូនិគម ខេត្តសៀមរាប។”