ជីវិតកេីតមកម្នាក់ៗមានវាសនារៀងៗខ្លួន អ្នកខ្លះកេីតមកក្នុងទ្រនំជាកូនអ្នកមាន មានអ្វីៗសព្វបែបយ៉ាង ឯអ្នកខ្លះវិញកេីតមកក្នុងគ្រួសារក្រីក្រ មិនមានអ្វីៗដូចគេ សូម្បីតែសម្លៀកបំពាក់ក៏មិនមានគ្រប់គ្រាន់ដែរ។
ជាក់ស្តែងតាមប្រភពហ្វេសប៊ុកមួយ ក្រោយពីបានឃើញរូបភាពប៉ុន្មានសន្លឹករបស់ក្មេងស្រីម្នាក់ ដែលបានស្លៀកសារ៉ុងតំរង់ជួរជាមួយមិត្តភក្តិផ្សេងទៀត ដែលគេគ្រប់គ្នា មានសំលៀកបំពាក់ត្រឹមត្រូវ តែចំណែកប្អូនស្រីវិញ គ្មានសំលៀកបំពាក់ត្រឹមត្រូវដូចគេ
ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានអារម្មណ៍អាណិតប្អូនស្រីជាខ្លាំង ព្រមទាំងមានបងប្អូនមួយចំនួនចង់ជួយប្អូនស្រីទៀតផង ដែលយ៉ាងណាមិញ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vanny Seven មិនបានបញ្ជាក់ពីទីកន្លែង ភូមិ ឃុំ របស់ក្មេងស្រីនោះទេ។
ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារយ៉ាងដូច្នេះថា “មេីលហេីយចង់ស្រក់ទឹកភ្នែក😰😰 បេីបងប្អូនអាណិត កុំដាច់ចិត្តអូសរំលង អីសូមជួយក្មេងៗនេះផង 093580786″។
ប្រសិនបើមានបងប្អូនណាដឹង ពីទីតាំងរបស់ប្អូនស្រី សូមជួយខមិនខាងក្រោមផង ក្រែងមានសប្បុរសជន ចង់ជួយដល់ប្អូនស្រី។ សូមអរគុណ៕