ប្រកបអាជីបល្ខោនខោលយូរ លោក ម៉ូ ខុនច័ន្ទសិទ្ធិការ្យ  ប្រធានក្រុមយុវជនល្ខោនខោលកម្ពុជា ខកចិត្តខ្លាំង ផ្តាំដាច់ខាតមិនឲ្យកូនចៅចាប់ជំនាញល្ខោនខោលដូចខ្លួន

0
1645
សូមចុចប៊ូតុងខាងក្រោមដើម្បីចែកបន្ត
  • 11
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
    11
    Shares

សព្វថ្ងៃនេះ ខណៈដែលសិល្បៈសម័យកាន់តែរីកដុះដាលឡើង សិល្បៈបុរាណដែលជាមរតកជាតិក៏កាន់តែធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ក្នុងនោះ ល្ខោនខោល ដែលពេលនេះថៃស្នើសុំធ្វើជាមរតកជាតិរបស់ខ្លួន បានធ្វើឲ្យប្រជាជនខ្មែរជាច្រើនសម្ដែងក្ដីភ្ញាក់ផ្អើលជាខ្លាំងស្របពេលដែលងាកមកមរតកជាតិខ្លួនបែរជាមានអ្នកគាំទ្រតិច មិនសូវរវីរវល់ខ្វល់ខ្វាយ។ ជាមួយគ្នានេះដែរ លោក ម៉ូ ខុនច័ន្ទសិទ្ធិការ្យប្រធានក្រុមយុវជនល្ខោនខោលកម្ពុជា បានបង្ហាញក្ដីខកចិត្ត និងបានបង្ហោះសារមួយទៅកាន់បណ្ដាញសង្គមផងដែរ។

ដោយយោងតាមគណនីហ្វេសប៊ុករបស់លោកផ្ទាល់ ប្រធានក្រុមយុវជនល្ខោនខោលកម្ពុជា បានពោលទាំងសោកសៅថា៖ «ប្រធានបទក្តៅ ល្ខោនខោល! ពេលខ្ញុំមានកូន ខ្ញុំអត់អោយវាចាប់ជំនាញល្ខោនខោលដូចខ្ញុំទេ ព្រោះមិនចង់ឃេីញកូនអង្គុយមេីលមាត់គេសុី។ ល្ខោនខោល ល្បីតែឈ្មោះតែគ្មានទីផ្សារការងារ បេីទោះជាបានចូលបេតិកភណ្ឌ ពិភពលេោក ក៏មិនលេីសពីនេះដែរ!! ក្រពះត្រូវការឆ្អែត សព្វថ្ងៃបេីចេះរាំតែល្ខោនខោល​១មុខ ប្រហែលមិនរស់ទេ រឺក៏អាចក្ររហាម»។ សាររបស់លោក បានធ្វើឲ្យគ្រប់គ្នាអានហើយភ្ញាក់ខ្លួនព្រឺត បានត្រឹមតែអំពាវនាវសុំឲ្យកូនខ្មែរក្រោកឈរការពារមរតក វប្បធម៌របស់ខ្លួនឡើងវិញ៕

loading...

 

  •  
    11
    Shares
  • 11
  •  
  •  
  •  
  •  
  •  
  •  
  •