មន្ត្រីខ្មែរឆ្លាតណាស់ យកកៅស៊ូកង់ឡានខ្មៅងងឹត ដាក់កណ្ដាលផ្លូវធ្វើសញ្ញា ត្រូវបុរសម្នាក់ជិះម៉ូតូពេលយប់បុកគ្រោះថ្នាក់សល់តែដង្ហើមចង្រឹត

0
0
សូមចុចប៊ូតុងខាងក្រោមដើម្បីចែកបន្ត
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាត់ដំបង ៖ បុរស វ័យ ប្រមាណ ជា ៤០ ឆ្នាំ ម្នាក់ កំពុងស្ថិត ក្នុងការ សង្គ្រោះ បន្ទាន់ ដោយមាន សង្ឃឹម យ៉ាងតិច បំផុត ក្នុងការ អាច រស់រានមានជីវិត ឡើងវិញ ដោយសារតែ ស្ថានភាព នៃ គ្រោះថ្នាក់ វា មាន ទំហំ ធំធេង ក្រោយពី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាន បើកបរ ម៉ូតូ ក្នុង ពេលយប់ ទៅបុក នឹង កង់ឡាន ដែល ខាង មន្ទីរ សាធារណការ ខេត្ត បាត់ដំបង បាន យក ទៅ ដាក់ ពាំង នៅ លើ ទ្រូងផ្លូវ ដើម្បី ជា សញ្ញា ថា មាន ជង្ហុក ដី បាក់ នៅខាងមុខ ទាំង គ្មាន ភ្លើង បំភ្លឺ ឬ ឧបករណ៍ ចំណាំង ប្លាត ណាមួយ ឡើយ ដែល អាច ធ្វើឲ្យ អ្នក បើកបរ បាន មើល ឃើញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ បញ្ជាក់ ដែរ ថា រយៈពេល ប៉ុន្មាន ឆ្នាំ ចុង ក្រោយនេះ ដី ក្បាលស្ពាន វត្ត គរ ដែល ស្ថិត ក្នុងភូមិ វត្ត តា មិ ម ឃុំ អូរ ដំបង ១ ស្រុក សង្កែ ខេត្ត បាត់ដំបង មានការ បាក់ ស្រុត យ៉ាងខ្លាំង រហូត ឈាន មកដល់ ខឿន ក្បាល ស្ពាន តែម្តង ដែលជា បញ្ហា មួយ បង្ក ឲ្យ អ្នកបើកបរ ទាំងអស់ ដែល ធ្វើដំណើរ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ៥៧ ត្រូវមាន ការប្រុងប្រយ័ត្ន នៅពេលដែល បាន ទៅដល់ ក្បាលស្ពាន វត្ត ត្រើយ ខាងកើត នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល ដែល ដី ក្បាលស្ពាន មាន បញ្ហា បែបនេះ ក៏មាន មន្ត្រី សាធារណការ ខេត្ត ដែល គេ អាច និយាយ បាន ថា គឺជា វិស្វករ ឬក៏ ជា អ្នក ដែល មាន បច្ចេកទេស ក្នុង ការ ទប់ស្កាត់ ដី ដែល បាក់ស្រុត នោះ បាន យក កង់ឡាន ធុន ធំ និង ដាក់ កូន បង្គោល តូច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ នៅក្នុង កង់ឡាន នោះ ដើម្បី ព្យួរ អាវ ពណ៌ ផ្កាឈូក ដែលជា អាវ សម្រាប់ ឲ្យ កម្មករ ធ្វើ ផ្លូវ ពាក់ ធ្វើជា សញ្ញា ប្រាប់ ដល់ ពពួក អ្នកបើកបរ ដែលមាន ភ្នែក ទីទុយ មើល ព្រោះ ភ្នែក ទីទុយ គេ អាច មើលឃើញ នៅពេល យប់ ច្បាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម សាក្សី នៅក្បែរ កន្លែងកើតហេតុ បាន និយាយ ថា លុះ នៅវេលា ម៉ោង៩ និង ៤០ នាទី យប់ ថ្ងៃ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ ក៏ ស្រាប់ តែមាន ម៉ូតូ មួយគ្រឿង ដែល គេ សង្ស័យថា អ្នកបើកបរ អាច មិនមាន ភ្នែក ដូច ទីទុយ បាន បើកបរ ឆ្លងស្ពាន ក្នុងទិសដៅ ពី លិចទៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កើត ហើយក៏ បាន បុក ទៅនឹង កង់ឡាន នោះ យ៉ាង ពេញទំហឹង បណ្តាល ឲ្យ អ្នកបើកបរ ដែលមាន វ័យ ប្រហែល៤០ ឆ្នាំ ហោះ ផ្លោង ទៅ បោក នឹង ថ្នល់ បែក ក្បាល ឈាម ហូរ ឥត ឈប់ ដោយឡែក ធ្មេញ ថ្គាម ធ្លាក់ ចេញពី មាត់ ទាំង ក្រាស់ និង សន្លប់ ស្ដូកស្ដឹង ស្ទើរតែ មិនអាចរ ស់បាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេល កើតហេតុ គេ មិន បាន ឃើញ នរណា ម្នាក់ បាន ស្គាល់ អំពី សាវតារ ប ស់ជនរ ង គ្រោះ ឡើយ ដោយ នៅ ជាប់ នឹង ខ្លួន មានតែ ម៉ែត្រ កន្ត្រៃ រីឯ នៅ ក្នុង ការុង ដែល គេ ដឹក នៅលើ ម៉ូតូ ឆ្អឹង នោះ មានតែ អង្រឹង និង ខោអាវ ប៉ុណ្ណោះ ដោយមាន ប៉ាក់ ឈ្មោះ « សាន្ត ភក្តី » ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ គេ មិនដឹងថា គេ ធ្វើការ នៅ ទី ណា នោះឡើយ ហើយក៏ ត្រូវបាន សមត្ថកិច្ច ដឹកបញ្ជូន ទៅកាន់ មន្ទីរពេទ្យ យោធភូមិភាគ ទី ៥ ( ពេទ្យ ព ២ ) ដើម្បី សង្គ្រោះ នៅពេល នោះដែរ ដោយសារតែ គ្មាន សាវតារ និង គ្មាន នរណា ដែល អាច ធានា បាន នៅ ពេល ចូលដល់ ក្នុង មន្ទីរពេទ្យ ក៏ ស្រាប់ តែ មាន បុរស ចិត្ត ធម៌ ម្នាក់ បាន ធានា ចេញថ្លៃ ព្យាបាល នៅ ពេល ដែល សមត្ថកិច្ច ដឹក ដល់ មន្ទីរពេទ្យ។ ជា មួយ គ្នា នោះ ដែរ ទី បំផុត ជនរងគ្រោះ បាន ស្លាប់ ហើយ នៅ ពេល ទៀបភ្លឺ ថ្ងៃ ទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ជាច្រើន បាន រិះគន់ យ៉ាងខ្លាំង ទៅលើ មន្ទីរ សាធារណការ ខេត្ត បាត់ដំបង ដែល ធ្វើការ លំៗ ឲ្យ រួច ពី ដៃ ដោយ គ្មាន ពិចារណា ថា តើ ការដាក់ សញ្ញា សម្គាល់ បែបនេះ វា អាច បង្ក ឲ្យ មាន គ្រោះថ្នាក់ ដល់ អ្នក ដទៃ ដែរឬទេ?៕(អត្ថបទ៖ កម្ពុជាថ្មី)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​