គាំទ្រពេញទំហឹង! ក្រសួងប្រកាសប្រើអភិក្រមដកចោលទាំងអស់មន្ត្រីតាមស្ថានីយជញ្ជីង ថ្លឹងរថយន្តទូទាំងប្រទេស ដែលពុករលួយអោយឈ្មួញដឹកលើសទម្ងន់ ធ្វើអោយខូចផ្លូវ

0
2374
សូមចុចប៊ូតុងខាងក្រោមដើម្បីចែកបន្ត
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថាយើងដល់ពេលវេលា អនុវត្តអភិក្រមទាំង៥ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយ(ឆ្លុះកញ្ចក់, មុជទឹក, ដុសក្អែល, ព្យាបាល, វះកាត់)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ុន ចាន់ថុល មានប្រសាសន៍សង្កត់ធ្ងន់ថា ស្ថានីយជញ្ជីងថ្លឹងរថយន្ត របស់លោកដល់ពេលវះកាត់ហើយ អញ្ចឹងម្សិលមិញឲ្យស្តាប់ទាំងអស់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីនោះរដ្ឋមន្ត្រីសូមជម្រាបថា លោកបានបញ្ចាំងវីដេអូ អោយប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំងអស់ឲ្យឃើញជាក់ស្តែង ម៉ោង៣ភ្លឺឡានអត់ចូលស្ថានីយទេ យើងតាមឡាននោះ កន្លែងមួយនោះ ឡានចូលអត់ថ្លឹងទេ នៅក្រៅមែន បង់លុយហើយចេញឡានមែន ឃើញជាក់ស្តែងទាំងអស់គ្នាម្សិលមិញនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រីក្រសួងសាធារណការ មានប្រសាសន៍បន្តថា សម្តេចតេជោ លោកមានប្រសាសន៍ ពេលលោកជញ្ជើញទៅសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងចក្រស៊ីម៉ងត៍ នៅខេត្តកំពត «លោកមានប្រសាសន៍ចឹងមែន ស្ថានីយជញ្ជីងខ្លះ ចូលថ្លឹងមិនដឹងស្អីផង ឬអោយលុយតិចទៅបាត់ លោកមានប្រសាសន៍ លោកមានព័ត៌មានត្រឹមត្រូវ ពិតប្រាកដ មិនមែនសម្តេចលោកចេះតែមានប្រសាសន៍នោះទេ លោកមានប្រសាសន៍ត្រឹមត្រូវ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ុន ចាន់ថុល បញ្ជាក់ថាមានកន្លែងខ្លះមួយចំនួនអញ្ចឹងមែន លោកបានចាត់វិធានការម្សិលមិញលោកបានអញ្ជើញប្រធាន និងអនុប្រធាន ស្ថានីយជញ្ជីងទាំងអស់ ឲ្យមកស្តាប់ប្រសាសន៍សម្តេចតេជោ ទាំងអស់គ្នា ឲ្យឮទាំងអស់គ្នា កុំចេះតែយើងថា សម្តេចតេជោលោកមានប្រសាសន៍ចឹង យើងត្រូវតែធ្វើតាមច្បាប់ ធ្វើតាមអនុក្រឹត្យ ថែមទាំងមានអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ថែមទៀត។ដូច្នេះលោកប្រធានក្រុមការងារ គណៈកម្មាធិការត្រួតពិនិត្យយានយន្តដឹកទំនិញ លើសទម្ងន់ដោយច្បាប់ ត្រូវតែពង្រឹងយន្តការនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍បន្ថែមថាយើងចាត់វិធានការ ដល់ពេលដំណាក់កាលវះកាត់ មិនអនុញ្ញាតជាដាច់ខាត ការធ្វើរបៀបនេះ ខុសច្បាប់ហើយខូចខាតផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែង រកថវិការាប់ពាន់លាន មកកសាងផ្លូវ រាប់លានមកជួសជុលផ្លូវ ហើយបើយើងឲ្យមន្ត្រីប៉ុន្មាននាក់នេះ មិនគោរពច្បាប់ អនុញ្ញាតឲ្យឡានដឹកទំនិញ លើសទម្ងន់កំណត់ មិនឆៀក មិនចូលថ្លឹង យកលុយហើយ ឲ្យឡានទៅបាត់ ផ្លូវនៅតែខូច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ថា សូមប្រធានក្រុមការងារ គណៈកម្មាធិការត្រួតពិនិត្យយានយន្តដឹកទំនិញ ចាំឲ្យច្បាស់ពេលថ្ងៃមិនសូវធ្វើទេ ចឹងយប់ត្រូវតែច្មក់ កុំនៅស្ងៀម វាហួសហេតុពេក កន្លែងថ្លឹងឡាន យកឡានទៅដាក់កន្លែងថ្លឹងឡាន ឡានតូចៗគាត់ ទៅកន្លែងថ្លឹងហ្មង លើជញ្ជីងយើងហ្នឹង ហើយឡានមកពីក្រៅទៅបាត់ ជាក់ស្តែងណាស់ម្សិលមិញបញ្ចាំងអោយមើល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស៊ុន ចាន់ថុល មានប្រសាសន៍សង្កត់បន្ថែងមថាយើងខ្ញុំមិនលាក់បងប្អូនសារព័ត៌មានទេ យើងខ្ញុំតាមដានរឿងនេះ ហើយដល់ពេលវះកាត់ហើយ វាខូចផ្លូវយើង ជួនកាលមន្ត្រីខិលខូចតែមួយ ឬពីរនោះទេ អ្នកភាគច្រើនគេល្អ អ្នកខូចមួយឬពីរហ្នឹង ធ្វើឲ្យខូចផ្លូវដែរហ្នឹង ព្រោះអីឡានដឹកធ្ងន់វាខូចផ្លូវហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រីក្រសួងសាធារណការប្រកាសយ៉ាងដូច្នេះនៅពេលអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់មជ្ឈមណ្ឌល ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលមានទីតាំងតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (២០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក) នៅព្រឹកមិញនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ បានថតរូបភាពរថយន្តធំៗ ដែលបានដឹកទំនិញឆ្លងកាត់ខេត្តសៀមរាប និងឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តពួក ដោយបានសរសេរអំពីផ្លូវខូចមួយចំនួន ជាពិសេសផ្លូវក្រវ៉ាត់ក្រុងសៀមរាប ដែលកំពុងរងការខូចយ៉ាងធ្ងន់ធ្ងរបំផុត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនធ្វើការបដិសេធច្រាចចោល ដោយលាបពណ៌មកលើ បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ វិញ ថាជា(ព័ត៌មានក្លែងក្លាយ) ខណ:ផ្លូវក្រវ៉ាត់ក្រុងមួយនេះមន្ត្រីបានអះអាងថាបាន ខូចតាំងពីឆ្នាំ២០១១មកបើគិតត្រឹមឆ្នាំ២០១៩នេះ គឺបានខូច៨ឆ្នាំមកហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធផ្លូវក្រវ៉ាត់ក្រុងសៀមរាប មន្ទីរសាធារណការនិងដឹកជញ្ជូន បានឆ្លើយតបជាមួយបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ដោយបានអះអាថា ផ្លូវវាងក្រុងដែលរងការខូចខាត គឺដោយសារអាយុកាលរបស់ផ្លូវ ផ្លូវប្រភេទកៅស៊ូ២ជាន់(DBST)មានអាយុកាលយ៉ាងយូរ៥ឆ្នាំ បើយើងបានថែទាំជាប្រចាំ តែផ្លូវនេះបានរងការខូចខាតតាំងពីឆ្នាំ២០១១ដោយសារគ្រោះធម្មជាតិទឹកជំនន់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះស្ថានីជញ្ជីងថ្លឹងស្រុកពួក យើងមានមន្ត្រីចម្រុះទាំងក្រសួង ខេត្ត មន្ទីរ និងនគរបាលចរាចរណ៍ យើងធ្វើការតាមក្រមសីលធម៌ គឺមិនអនុញ្ញាតិអោយឡានដែលដឹកលើសទម្ងន់ ឆ្លងកាត់ជញ្ជីងដោយមិនបានត្រួតពិនិត្យនោះទេ ជាក់ស្តែងយើងមើលផ្លូវពីប៉ោយប៉ែតមកខេត្តសៀមរាប បើមានឡានដឹកលើសទំងន់នោះផ្លូវខូចអត់បាត់ហើយ។

សូមរម្លឹកថា សម្ដេចហ៊ុន សែន បានបង្ហើបឲ្យដឹងថា បន្ថែមពីលើការខូចខាត ដោយគ្រោះធម្មជាតិ ផ្លូវមួយចំនួនរងការខូចខាត ដោយសារប្រធានស្ថានីយជញ្ជីង ថ្លឹងរថយន្តទទួលសំណូក ហើយអនុញ្ញាតឲ្យ រថយន្តដឹកលើសទម្ងន់ បន្តដំណើរទៅមុខទៀត ដោយមិនបានឃាត់ទុកដោះស្រាយ ទៅតាមនីតិវិធីច្បាប់នោះទេ ។

ក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ង់តិ៍ របស់ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមានទីតាំង ស្ថិតនៅស្រុកដងទង់ ខេត្តកំពតនាព្រឹ កថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩ សម្ដេច ហ៊ុន សែនបានបញ្ជាក់ថា “យើងពង្រឹងគុណភាព(ផ្លូវ)ឡើងបន្តិចប៉ុន្តែវាមិនស្របជាមួយទម្ងន់ ដែលជាស្ដង់ដារ នៃប្រទេសនានា គេបានផលិតរថយន្ត សម្រាប់ប្រើប្រាស់នោះទេ ។ អីចឹងយើងត្រូវដាក់ជញ្ជីងថ្លឹងហើយជញ្ជីងមានណា គិតតែពីថ្លឹងទៅត្រង់ថ្លឹងប៉ុន្មានអីប៉ុន្មានអត់ដឹង! ជួនកាលសូកលុយបន្តិចទៅប្រុចបាត់”៕(អត្ថបទ៖ សៀមរាបប៉ុស្តិ៍)

  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •