នារីម៉ាឡេស៊ីដ៏ស្រស់ស្អាតម្នាក់ បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលបន្ទាប់ពីឃើញសាររបស់នាងបង្ហោះស្វែករកមិត្តប្រុសបណ្ដោះអាសន្ន ដើម្បីបណ្ដើរទៅលេងស្រុកកំណើតនៅឯទីក្រុង Penang ។
ចំពោះបុគ្គលិកលក្ខណៈរបស់បុរសដែលនាងព្រមទទួលជាសង្សារបណ្ដោះអាសន្ននោះមានដូចជា អាយុចាប់ពី ២៧ ដល់ ៣៧ ឆ្នាំ កម្ពស់ ១៧០ សង់ទីម៉ែត្រ មានសាច់សុំ ៦ កង់ មានជំនាញខាងទំនាក់ទំនងសង្គ ចេះលេង mahjong អាចជួយការងារផ្ទះបាន និង ស្រឡាញ់នាងឱ្យដូចជាសង្សារពិតប្រាកដ ។
ជាមួយគ្នានេះដែរ អ្វីដែលធ្វើឱ្យបុរសៗជាច្រើនចាប់អារម្មណ៍ និង កាន់តែចង់ដាក់ពាក្យធ្វើសង្សារបណ្ដោះអាសន្នរបស់នាងនោះ គឺនាងបានបញ្ជាក់ថា នាងគ្មានប្រាក់ខែសម្រាប់ជួលធ្វើជាសង្សារបណ្ដោះអាសន្នទេ តែនាងអាចឱ្យដេកគ្រែជាមួយនាងតែពីរនាក់បាន ៕