លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ គឺជាប្រធានផ្នែកផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ ស៊ីធីអិន ដែលបងប្អូនបានស្គាល់ច្បាស់ថាជាឪពុកបង្កើតរបស់តារាកំប្លែងស្រី នីឡា។ ថ្មីៗនេះ លោកបានអំពាវនាវឲ្យបងប្អូនរាល់គ្នាបង្កើនការប្រុងប្រយ័ត្ន ដោយរូបលោកបានប្រតិកម្មថ្នាំ ឡើងហើមភ្នែក និងមុខ ក្នុងពេលមិនដល់មួយម៉ោង។
ដោយលោកបានអំពាវនាវរៀបរាប់ប្រាប់ថា «បងប្អូនពេលហូបថ្នាំពេទ្យ សូមប្រយត្ន័ផង ។ ខ្ញុំហើមថ្គាមពេលលេបថ្នាំបំបាត់ហើម ស្រាប់តែវាមានប្រតិកម្មទៅជាហើមភ្នែក រយៈពេលត្រឹម១នាទីប៉ុណ្ណោះ គឺ ភ្នែកខ្ញុំហើមលិបតែម្តង។ ខ្ញុំមិនខ្មាសទេ ខ្ញុំបង្ហាញរូបភាពជូនបងប្អូន»។
លោកក៏បានបញ្ជាក់ផងដែរថានេះមិនមែនមកពីពេទ្យនោះតេ គឺមកពីខ្លួនគាត់ដែលមានសុខភាពខ្សោយទើបមានប្រតិកម្មនឹងថ្នាំពេទ្យ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា លោក សុវណ្ណ ឬទ្ធី ដំបូងគាត់មានអាការៈហើមថ្គាម តែប៉ុណ្ណោះ៕