បន្ទាប់ពីបានបង្ហោះបទចម្រៀងមួយបទដែលមានចំណងជើង «អេម» ដែលខ្លឹមសារត្រូវបានគេដឹងថាបានរៀបរាប់ដល់សកម្មភាពរួមភេទយ៉ាងស្រៀវស្រើបនោះ តារាចម្រៀង ថេណា បានទទួលព្រនង់ការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារតែមិនអាចទទួលយកបានចំពោះអត្ថន័យនៃបទចម្រៀង ។
បន្ទាប់ពីទទួលរងព្រនង់រិះគន់យ៉ាងចាស់ដៃពីមហាជន និង អ្នកក្នុងចង្កោមសិល្បៈផងនោះ តារាចម្រៀង ថេណា បានសម្រេចចិត្តលប់ចោលស្រឡះភ្លាមៗ នូវបទចម្រៀងនោះ បើទោះជាលោកទើបតែនឹងបង្ហោះបានប៉ុន្មានម៉ោងក្តី ។ ស្របពេលដែលបានលុបបទចម្រៀងដែលមានអត្ថន័យ 18+ នោះរួច តារាចម្រៀង ថេណា ក៏បានទទួលស្គាល់ផងដែរនូវកំហុសមួយនេះ ដែលជាការឆ្គាំឆ្គងមួយសម្រាប់មហាជន និង អ្នកគាំទ្រទូទៅ ។
តារាចម្រៀង ថេណា បានឱ្យដឹងតាមរយៈបណ្តាញសង្គមថា លោកមានទំនួលខុសត្រូវ និង ទទួលយករាល់ការរិះគន់របស់មហាជនទាំងអស់ ពេលនេះដែរលោកក៏បានលុបបទនោះចោលហើយ… សុំទោសអ្នកទាំងអស់គ្នាសម្រាប់កំហុសមួយនេះ ។
គួរឱ្យដឹងដែរថា កាលពីថ្មីៗកន្លងទៅនេះ តារាចម្រៀង ថេណា បាបបង្ហោះចម្រៀងមួយបទមានចំណងជើង «អេម» ដែលក្នុងអត្ថន័យបទនោះ លោកបានពណ៌នាដល់សកម្មភាពរួមភេទយ៉ាងស្រើបស្រាល ហើយមិនយូរប៉ុន្មានលោកក៏បានលុចវាចេញ បន្ទាប់ពីផ្ទុះការរិះគន់យ៉ាងចាស់ដៃពីមហាជន និង អ្នកសិល្បៈ ៕ ប្រភព៖ ប្រជាប្រិយ