ភ្នំពេញ ៖ប្រិយមិត្តពិតជាបានដឹងរួចហើយរឿងរ៉ាវ ម្ចាស់ឡាន ខម មួយរូបដែល ពូម៉ូតូឌុបប៉ះឡានគាត់នោះ ក្នុងវីឌីអូរនោះគេឃើញថា មិនគាប់ភ្នែកឆក់យកលុយពីម្ចាស់ម៉ូតូកំសត់នោះ ធ្វើឲ្យមហាជនកើតក្តីអាណិតក្តុកក្តួលរំជួលទ្រូង យ៉ាងណាមិញដោយការអាណិតអាសូរ លោកពូផែងវណ្ណះ បានទៅ ជួបប្អូនរត់ម៉ូតូឌុបដែលមគេប្លន់លុយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរតិចតួចនៅជិតផ្សារអូរឡាំពិកនៅរសៀលថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ ប្អូនប្រុសរត់ម៉ូតូឌុបឈ្មោះ អោក វេទគូ បានមកជួបខ្ញុំនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅ ។
ប្អូនប្រុសបានអោយដឹងថា លុយដែលបុរសបេីកឡានពណ៌ត្រេអ៊ីប្រមូលយកទៅនោះមានចំនួន ២៩ ដុល្លារ ។ ប្អូនប្រុសសន្សំទេីបបាន ២៩ ដុល្លារ ក៏ត្រូវគេយកអស់ទាំងនគរបាលមិនទាន់មកដោះស្រាយផង ។ ដោយមានក្ដីអាណិត ខ្ញុំបានផ្ដល់ថវិកាផ្ទាល់ខ្លួនជូនប្អូនប្រុស អោក វេទគូ ចំនួន ១៣០ ដុល្លារ ដោយ ៣០ ដុល្លារ ថ្លៃដែលបុរសបេីកឡានត្រេអ៊ីយក និង ១០០ ដុល្លារ សំរាប់ប្អូនប្រុសផ្ទាល់ ។ ខ្ញុំបានអប់រំប្អូនប្រុសបេីកបរត្រូវប្រុងប្រយ័ត្នជាពិសេសត្រូវគោរពច្បាប់ចរាចរអោយបានខ្ជាប់ខ្ជួន ។