ដូចដែលអ្នកបានដឹងរួចមកហេីយ បន្លែផ្លែឈេីដែលបានដាក់លក់នៅតាមផ្សារនីមួយៗ គឺសុទ្ធសឹងតែជាផលិតផលដែលទទួលបានមកដោយការប្រេីប្រាស់សារធាតុគីមី ដេីម្បីអោយឆាប់បានផ្លែផ្កា និងធំធាត់បានលឿន។
បេីសិនជាផ្ទះរបស់អ្នកមានទីតាំងធំទូលាយ អ្នកគួរតែដាំនូវបន្លែឬផ្លែឈេីដោយខ្លួនឯង ដេីម្បីទទួលបាននូវ បន្លែឬផ្លែឈេីធម្មជាតិគ្មានជាតិគីមី ហេីយមានទំនុកចិត្តក្នុងការទទួលទាន។
ខាងក្រោមនេះជាវិធីងាយៗក្នុងការដាំបន្លែសំរាប់ហូបខ្លួនឯងនៅផ្ទះ៖
សម្ភារៈ និងគ្រឿងផ្សំ៖ កញ្ច្រែង ធុងទឹក( ដូចក្នុងរូប) គ្រាប់រុក្ខជាតិដែលអ្នកចង់បណ្តុះ ១ក្រាម ទឹកជី(ជូលីនសង្គ្រោះពន្លឺ) ២៥០មីលីលីត្រ អរម៉ូនពងមាន់ ២៥០មីលីលីត្រ កម្ទេចស្រកីដូង សំឡី (ដូចក្នុងរូប) ទឹកស្អាត ២០លីត្រ
១. លាយគ្រឿងផ្សំខាងលើចូលក្នុងធុងទឹក
២. ដាក់កញ្រ្ចែងលើធុង ឱ្យបាតកញ្ច្រែងប៉ះទឹកបន្តិច
៣. យកសំឡីដាក់ទ្រាប់ រួចដាក់គ្រាប់ពូជចូល
៤.យកកម្ទេចស្រកីដូងដាក់ពីលើ
៥. ទុកកន្លែងដែលមានពន្លឺព្រះអាទិត្រគ្រប់គ្រាន់
៦. ឧស្សាហ៍ពិនិត្យមើលទឹក បើអស់ត្រូវថែម។ រយៈពេល២ ទៅ ៣សប្តាហ៍ ដំណាំនឹងលូតលាស់ធំធាត់ល្អ។
ប្រភព៖ អ៊ាង សុផល្លែត