ប្រិយមិត្តបានដឹងហើយថានៅក្នុងពេលថ្មីៗនេះ មានយុវជនខ្មែរម្នាក់ដែលមានឈ្មោះថា គិម វ៉ាង ដែលប្អូនបានបញ្ចប់ការសិក្សាលើ ជំនាញវិទ្យាសាស្ត្រចំណីអាហារពីសាកលវិទ្យាល័យ បាត់ដំបង កាលពីឆ្នាំ២០១៧ មកម្លេស រួចក៏បានសម្រេចគោលដៅដោយការផលិត សរសៃមីចេញពីផ្លែល្ពៅ ព្រមទាំងមានពណ៌ ក្លិន និងរសជាតិ ដូចផ្លែល្ពៅពិតៗ បន្ទាប់ចំណាយពេលវេលាធ្វើការពិសោធន៍អស់រយៈពេលជិត២ឆ្នាំ។ បច្ចុប្បន្ន មីល្ពៅ នេះកំពុងតែទទួលបានការគាំទ្រខ្លាំង ដោយគេសរសើរថាឆ្ងាញ់ជាប់ចិត្តគ្រប់ៗគ្នា។
ជាក់ស្តែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា មីល្ពៅខ្មែរ បាត់ដំបង “អរគុណកញ្ញាជនជាតិជប៉ុន ដែលបានគាំទ្រមីល្ពៅខ្មែរ គាត់ថាគាត់ចង់ញ៉ាំមីល្ពៅខ្មែរខ្លាំងណាស់ គាត់ជិះឡានដើររកខ្ញុំទិញមីល្ពៅ។ ពេលគាត់បានមីគាត់សប្បាយចិត្ត ហើយសរសើរពេញៗមាត់ ពូកែមែន”។ ដូចនេះប្រសិនបើបងប្អូនណាចង់ជា មីល្ពៅនេះ អាចធ្វើការទំនាក់ទំនងតាមហ្វេសប៊ុក “មីល្ពៅខ្មែរ បាត់ដំបង” ដែលមានភ្ជាប់ជូននូវលេខទូរស័ព្ទជាច្រើនខ្សែផងដែរ ដើម្បីងាយស្រួលទាក់ទង។