ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវបានឃាត់ជនសង្ស័យម្នាក់ ករណីលួចកាត់ខ្សែភ្លើង នៅចំណុចផ្ទះលេខ០៣៥កាផ្លូវ៥៩៨ ក្រុមទី ភូមិពោងពាយ សង្កាត់ទួលសង្កែទី០២ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២១និង២០នាទី ។
ជនសង្ស័យឈ្មោះ ឡឹក បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិបឹងកក់ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក។
ជនរងគ្រោះឈ្មោះ ប៉ាន់ថៃ រំដោះ ភេទប្រុសអាយុ៣៣ឆ្នាំស្នាក់នៅផ្ទះលេខ0៣៥កាផ្លូវ៥៩៨ភូមិពោងពាយសង្កាត់ ទួលសង្កែ២ ខណ្ឌ ឫស្សីកែវ ។
សំភារះដកហូតរួមមាន÷ កន្ត្រៃកាត់ខ្សែរភ្លើង ដង្កាប់ សោរតូចធំ កាំបិតតូច។
តាមដំណើររឿងហេតុ ៖ នៅថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី ជនរងគ្រោះកំពុងតែជួបជុំបងប្អូនផឹកស៊ីនៅផ្ទះលេខ០៣៥កា ផ្លូវ ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ឫស្សីកែវ ស្រាប់តែដាច់ភ្លើងចំណែកផ្ទះអ្នកជិតខាងភ្លើងភ្លឺធម្មតា ជនរងគ្រោះក៏ដើរចេញមកក្រៅមើលស្រាប់តែឃើញជនសង្ស័យកំពុងប្រមូលខ្សែភ្លើង ក៏នាំគ្នាដេញចាប់ឃាត់ខ្លួនស្របពេលសមត្ថកិច្ច ល្បាតតាមភូមិសាស្ត្រឃាត់ខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍ទួលសង្កែ២ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕