ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូ ចូលសំដែងការគួរសម ដេីម្បីជូនពរ និងអបអរសាទរ ឯកឧត្តម អគ្គរដ្ឋទូត នៃសារធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រជាជនចិន កាលពីរសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ ។
មានប្រសាសន៏នាជំនួបនោះ ឯ.ឧ អភិបាលខេត្ត បានសំដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះមហាមិត្តចិន ពិសេសអ្នកវិនិយោគទុនចិន ដែលបានជួយមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ធ្វេីអោយកំណេីនចំណូលរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ឡេីងរហូតដល់ ៣.៣៨០ $ ។
ឯ.ឧ អគ្គរដ្ឋទូតចិន បានសំដែងការត្រេកអរចំពោះភាពរីកចំរេីនគ្រប់វិស័យ នៅខេត្តព្រះសីហនុ ។ទាំងនេះក៏ដោយសារភាពយូរអង្វែងនៃប្រវត្តិសាស្រ្ត មិត្តភាព វប្បធម៏ សេដ្ឋកិច្ច ពាណិជ្ចកម្ម និងចំណងមិត្តភាពខេត្ត-ក្រុងជាបងប្អូន ទេីបអ្វីៗគ្រប់យ៉ាងបានប្រសេីរឡេីងរវាងចិន-កម្ពុជា ។
ឯ.ឧ អភិបាលខេត្តព្រះសីហនុ និង ឯ.ឧ អគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានប្តេជ្ញារួមគ្នាលប់បំបាត់ភាពអវិជ្ចមាននានាអោយអស់ នាពេលដ៏ខ្លីខាងមុខ ហេីយសន្យានឹងឧបត្ថម្ភគាំទ្រ សហការជាមមួយនឹងសមត្ថកិច្ចទាំងអស់ ពិសេសកងកំលាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕