ក្រោយពីបានបង្ហោះវីដេអូមួយដែលបង្ហាញពីការតវ៉ានិង ស្តីឱ្យបុគ្គលិកចាក់សាំងនៅការ៉ាស់សាំង Total ច្រម៉ុះជ្រូកវត្តភ្នំរួចមក ក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួនបានសរសេរ ក្នុងន័យថាម្ចាស់ឡានមានបំណងចង់ធ្វើស៊ីការ៉ាស់សាំង។ ក្រោយមកមិនយូរប៉ុន្មានបងប្រុសម្ចាស់រថយន្ត បានធ្វើការLiveវីដេអូភ្លាមៗ ដើម្បីធ្វើការបកស្រាយ ទាំងយប់ផងដែរ។
គួរបញ្ជាក់ផងដែរថា ម្ចាស់រថយន្ត ឡិចស៊ីស៥៧០ ដែលបងថ្លៃស្រីបានជិះទៅចាក់សាំងនៅម្តុំច្រមុះជ្រូកវត្តភ្នំ ហើយត្រូវបានបុគ្គលិកក្រុមហ៊ុននេះ លួចបន្លំយ៉ាងសាហាវ បានចេញមុខបកស្រាយលម្អិតសារជាថ្មីម្តងទៀតក្រោយខ្លួនលោកបានបង្ហោះវិដេអូទី១ ដោយមានការចោទប្រកាន់ និងមានការសួរនាំជាច្រើនពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
បើយោងតាមប្រភពហ្វេសប៊ុកឈ្មោះ Minea Say បានបង្ហោះនៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សារពោរពេញដោយកំហឹងញ័រសាច់ទាំងយប់ខណៈត្រូវបុគ្គលិកចាក់សាំងរបស់ក្រុមហ៊ុនប្រេងTotal សាខាវត្តភ្នំ ស៊ីលុយសាហាវពេក។
បងប្រុសរៀបរាប់ថា៖ «សូមជួយShare បន្តផង នេះទុកជាមេរៀនដល់បងប្អូនទាំងអស់គ្នា ថ្ងៃនេះជួបរឿងញ័រសាច់ខ្លាំងណាស់ជាមួយអាបុគ្គលិកចាក់សាំងTotal វត្តភ្នំ។ ឡានខ្ញុំទេីបតែមកពីខេត្តហេីយបានចាក់សាំងមួយពេញកុងទ័រសាំងឡេីងកប់ទេីបចូលផ្ទះ ស្រាប់តែបងថ្លៃគាត់យកជិះហេីយច្រឡំស្មានតែសាំងអស់ក៏បានចូលទៅចាក់ទៀតនៅការ៉ាស់សាំងនោះ។
ពេលចូលចាក់គាត់ជាស្រីមិនបានចេះសង្កេតកុងទ័រសាំងពីលេខសូន្យទៅទេ ស្រាប់តែវាធេីសុីថាចាក់អស់30$ ហេីយធីបវាអស់10,000៛ទៀត ពិតជាគួរអោយក្តៅចិត្តខ្លាំងណាស់។ សូមបងប្អូនទាំងអស់ធ្វេីការប្រុងប្រយ័ត្ននៅពេលចាក់សាំង មិនត្រូវរវល់ធ្វេីអ្វីផ្សេងក្រៅពីមេីលកុងទ័រសាំងទេ ប្រយ័ត្នជួបករណីដូច្នេះ» ៕
សូមទស្សនាវីដេអូខាងក្រោមៈ