បុណ្យចូលឆ្នាំប្រពៃណី(ចិន)វៀតណាម ជិតមកដល់ ពលរដ្ឋនិងអ្នកខ្វៃជ្រូក ត្រូវការទិញកូនជ្រូកមកខ្វៃ ដើម្បីសែនផ្នូរ ជូនដូនតារៀងខ្លួន។
ជាហេតុនាំឲ្យឈ្មួញខ្មែរនិងវៀតណាមមានឱកាស សម្រុកដឹកជញ្ជូនកូនជ្រូកវៀតណាម រាប់ម៉ឺនក្បាល ក្នុងមួយថ្ងៃៗ ចូលមកតាមច្រករបៀង (ត្រឡោកបែក) ចំណុះឲ្យច្រកតំបន់ដូង ស្រុករមាសហែក ខេត្តស្វាយរៀង យ៉ាងរង្គាល ដោយពុំមានការទប់ស្កាត់។ ខណៈច្រកនេះក្រោមការគ្រប់គ្រងផ្ទាល់ពីលោក សៅ វណ្ណា នាយប៉ុស្តិ៍ការពារព្រំដែន(ដូង)។
ជាមួយគ្នានោះ ស្រាប់តែលេចធ្លាយថា ក្រុមឈ្មួញនិងសមត្ថកិច្ចការពារព្រំដែន ទាហាន នគរបាល ឃុបឃិតគ្នាជាប្រព័ន្ធក្នុងការបែងចែកផលប្រយោជន៍ តាំងពីក្រោមរហូតដល់ខេត្ត។
ឈ្មួញអ្នកដឹកជ្រូកសាច់បានបង្ហើបថា ខ្លួនដឹកជ្រូក១ក្បាល ពីវៀតណាមចូលមកតាមច្រករបៀង(ត្រឡោកបែក) គឺទាហានការពារព្រំដែនកំណត់យកពីខ្លួនអស់១៥,០០០រៀល ។រីឯនគរបាលការពារព្រំដែនរបស់លោក សៅ វណ្ណា កំណត់យក១ក្បាល២០,០០០រៀលបន្ថែមទៀត ហើយក្នុងមួយថ្ងៃៗ ពួកខ្លួនដឹកជញ្ជូនរាប់សិបក្បាល ដើម្បីយកមកលក់នៅលើទីផ្សារស្រុកខ្មែរ។
ដោយឡែកអ្នកដឹកកូនជ្រូកវៀតណាម ក្នុងឱកាសមុនចូលឆ្នាំ(ចិន)គឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែកុម្ភៈ តាមច្រករបៀងត្រឡោកបែក។បានលួចបង្ហើបថា ពួកខ្លួនដឹកកូនជ្រូកវៀតណាម ចូលមកបានគឺសុទ្ធតែបង់លុយឲ្យសមត្ថកិច្ច យ៉ាងច្រើនមិនហ៊ានរំលងសូម្បីតែ១ក្បាលឡើយ។
ក្នុងនោះ ខ្លួនដឹកកូនជ្រូកតាមម៉ូតូដែលមានចំនួនចាប់ពី២០ទៅ៣០ក្បាល គឺត្រូវបង់ឲ្យទាហាន៥០,០០០រៀល បង់ឲ្យនគរបាលការពារព្រំដែន៧៥,០០០រៀល ដល់សរុបដឹកកូនជ្រូកមួយម៉ូតូបង់១២៥,០០០រៀលជាកំហិត។ ដោយឡែកអ្នកដឹកតាមរ៉ឺម៉កនិងរថយន្តក៏ត្រូវបង់លុយឲ្យសមត្ថកិច្ច ដូចគ្នា គ្មាននរណាហ៊ានរំលង ឬមិនរត់ការនោះទេនិយាយរួមដឹកច្រើនបង់ច្រើន ដឹកតិចបង់តិច,,,។
ទន្ទឹមនិងនោះ ពលរដ្ឋនៅស្រុករមាសហែក បានលើកឡើងថា ក្នុងឱកាសមុនចូលឆ្នាំចិននេះ ។ឈ្មួញនិងថៅកែធំៗបានប្រើរថយន្ត រ៉ឺម៉កម៉ូតូ ដឹកជញ្ជូនជ្រូកសាច់ និងកូនជ្រូកវៀតណាម យ៉ាងគគ្រឹកគគ្រេងបំផុត។
ដើម្បីចែកចាយតាមបណ្ដារ ខេត្តនានា ភ្នំពេញ នៅលើទីផ្សារស្រុកខ្មែរ ដែលគេយកមកខ្វៃសែនផ្នូរដូនតា និងកាប់សាច់លក់ ក្នុងឱកាសចូលឆ្នាំចិន។
ពោលគឺឈ្មួញធំនៅ ស្រុករមាសហែក និងស្រុកមេសាង ខេត្តព្រៃវែង ជាអ្នកស្តុកនិងទទួលបោះដុំបន្ត។សកម្មភាពទាំងនេះជាហេតុ នាំឲ្យសមត្ថកិច្ច ជំនាញការពារព្រំដែនច្រករបៀង (ត្រឡោកបែក)ទទួលបានប្រាក់ រាប់សែនដុល្លារ ក្នុងមួយថ្ងៃ សម្រាប់ធ្វើការបែងចែកមកថ្នាក់លើព្រោះជាសិល្បៈច្រវាចិញ្ចឹមឆ្ដោរ,,,។ឆ្លើយតបនិងការលើកឡើងខាងលើលោក សៅ វណ្ណា មេប៉ុស្តិ៍ការពារព្រំដែនដូង បានបដិសេធថា គ្មានកូនជ្រូកចូលមកទេលោកបិទហើយ។
ប៉ុន្តែលោកលើកឡើងទៀតថា ជ្រូកទាំងនោះ គេមានច្បាប់នាំចូលត្រឹមត្រូវ!ដល់អ្នកព័ត៌មានយើងសួរថា? តើច្បាប់អនុញ្ញាតឲ្យនាំទំនិញតាមច្រករបៀងដែរឬ? ស្រាប់តែលោកបិទទូរស័ព្ទ។ចំណែកលោក កឹង ឃន ស្នងការខេត្តស្វាយរៀង មិនអាចសុំការបកស្រាយបានទេ នៅព្រឹកថ្ងៃទី០២,០២,២០១៩នេះ ដោយលោកលើកទូរស័ព្ទហើយ ឮអ្នកកាសែតសុំបទសម្ភាសន៍ស្រាប់តែលោកចុចបិទ!! ៕