ពិតជាមានភាពអាម៉ាស់ខ្លាំងណាស់ ខណៈនារីស្រស់ស្អាតម្នាក់ សុខចិត្តនិយាយបរិយាយពីកេរខ្មាសរបស់ខ្លួន ដែលត្រូវបានបុរសម្នាក់ប៉ងរំលោភ។ ប៉ុន្តែជាលទ្ធផលនាងគ្មានចំណាត់ការតាមផ្លូវច្បាប់ថែមទាំងយករឿងរ៉ាវនេះ មកនិយាយលេងសើចដូចក្នុងរឿងកំប្លែងទៅវិញ។
បើតាមឃ្លីបវីដេអូមួយ ដែលត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប បានបង្ហាញឲ្យឃើញនារីស្រស់ស្អាតម្នាក់បាននិយាយបរិហារកេរ្តិ៍ខ្មាសខ្លួនឯងថា មានបុរសម្នាក់ប៉ងរំលោភខ្លួនតាមរយៈការប្រើដៃហែកកន្សែង។
ប៉ុន្តែភ្លាមៗនោះ នាងបានរើបម្រាស់ និងបានស្រែកឆោឡោហៅបងប្អូនមកជួយ ពេលនោះបុរសម្នាក់នឹង បានរត់ទៅយកលុយពីកាបូបចំនួន៥០ដុល្លារមកលួងកុំឲ្យខ្លួនស្រែក។
នារីម្នាក់នេះបានរៀបរាប់ទៀតថា បុរសម្នាក់នោះ បានលួចចូលក្នុងបន្ទប់គេងរបស់ខ្លួនមានបំណងរំលោភ។ ចំណែកឯភិនភាគគឺស្អាតប្រៀបដូចជាតារាសម្តែងអញ្ចឹង ឃើញដូច្នេះខ្លួនក៏មានបំណងយកកាំបិតចាក់ដែរ តែមិនហ៊ាន ខ្លាចជននោះចាប់បានចាក់សម្លាប់វិញ។
ក្រោយមកប្អូនស្រីក៏មកដល់ ហើយបានរត់ទៅហៅបងប្អូន ពេលនោះបុរសម្នាក់នេះ ក៏បានឡើងម៉ូតូគេចខ្លួនបាត់សល់តែនាងនៅខ្លួនននលគក។
ប្រភពបានបន្តថា ភ្លាមៗនោះនាងមានបំណងទៅប្តឹងសមត្ថកិច្ច តែត្រូវបានម្តាយហាមឃាត់មិនឲ្យទៅប្តឹង ព្រោះខ្លាចបុរសរូបនេះគុំ និងត្រឡប់មកប្រើហិង្សានៅថ្ងៃណាមួយវិញ។ តាមរយៈនេះមានមហាជនជាច្រើនបានបង្ហាញការរិះគន់ចំពោះនារីម្នាក់នេះ ដែលយករឿងបែបនេះមកនិយាយលេងដូចគ្មានរឿងអ្វីកើតឡើងសោះឡើយ។
ថ្វីត្បិតតែបែបនេះគេមិនដឹងថា នារីខាងលើនេះនិយាយរឿងពិតឬគ្រាន់តែជាការទាមទារការចាប់អារម្មណ៍ពីមហាជនយ៉ាងណានោះទេ ខណៈមានខ្លះទៀតបានចាត់ទុកថានាងមិនគួរយករឿងកេរខ្មាសមកបរិយាយបែបនេះនោះទេ៕