ភ្នំពេញ ៖ ប្រិយមិត្តបានដឹងរួចហើយអំពី ជម្លោះជាមួយគ្នាម្ដងរួចមករវាងតារា RAP ស្រុកខ្មែរ រវាង Khmer 1Jivit ដោយឡែកព្រឹកមិញនេះ Khmer 1Jivit ច្រៀងដៀល ដេវីតៗ ចំៗតែម្តងៗគឺបទចម្រៀងមួយបទ”ប៉ារូលពិ” ដៀលត្មេះ ហៅឈ្មោះជីដេវីតចំៗ មិនបញ្ឆិចបញ្ឆៀងដូចមុនឡើយ ។ យ៉ាងណាមិញ ដេវីត មិនបង្អន់យូរស្រាប់តែចេញបទថ្មីមួយទៀតគឺ “REST IN HEL” ក្រោយមកទៀត មាន ក្រុម រ៉េបដទៃទៀត ច្រៀងឌឈដងគ្នាទៅវិញទៅមក គឺ Morno Moranoឡើងកក្រើក មហាជន យ៉ាងណាមិញ មុននេះបន្តិច ដេវីតចេញបទថ្មីមួយទៀតគឺ DiIT-WAY SLAB & KILL [ អាកាក DISS ] ដើម្បីតបទៅMorno Morano វិញ រឿងរ៉ាងនេះនៅតែបន្តទៀតដោយ ដេវីត ចេញបទថ្មីមួយទៀត ដៀលវភេកប់ៗ ដែលមានចំនងជើងថា ដំណឹងបាត់សត្វភេ [ អាភេ DiSS ] ។ រឿងរ៉ៅនេះធ្វើអោយមហាជនជាច្រើន ភ្ញាក់ផ្អើលនិងកក្រើកយ៉ាងខ្លំាងជុំវិញហ្វេនៗ ខ្លះសូម្បីតែហ្វេនក៌ឌឺដងដាក់គ្នាដែល ។ យ៉ាងណាមិញ ថ្ងៃនេះផងដែរ លោក ថៃ នរះសត្យាបានបញ្ចាក់អោយព័តមានក្្នុងស្រុកមួយ(កម្ពុជាថ្មី)ដឹងថា “គាត់មិនចង់អោយសិល្បះករឬសិល្បះការនីយើងប្រើសិទ្ធហួសហេតុបែបនេះទេ ដូចជាការនិពន្ធរ៉េបជេគ្នាបែកផ្សែងលើបណ្តាញសង្គមជាពិសេសហ្វេសប៊ុក ករណីនេះអាចចាត់ទុកជាការប្រមាថមើលងាយធ្ងន់ធ្ងរ ឬការមិនអោយតំលៃលើបុគ្គលសិល្បះខ្លួនឯងផងដែរ ក៌ដូចជាវប្បធម៌និងជាតិសាសន៌ខ្លួន ក្នុងនាមខ្លួនជាមនុស្សទទួលការគំាទ្រពីមហាជន ” លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបន្ថែមថា ក្រសួង នឹងធ្វើការពិនិត្យលើករណីនេះក្នុងការសម្រេចស្នើសុំយោបល់ពីលោកជំទាវរដ្ឋមន្ត្រី ដើម្បីមានវិធានការព្រមាន ឬណែនាំដល់អ្នកសិល្បៈរូបណាដែលមិនជាគំរូសម្រាប់ទស្សនិកជន។