អុញនុះ! អ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ ប្រកាសលាឈប់ពីសិល្បៈ​ ដើម្បីកុំឱ្យអ្នកសិល្បៈត្រូវគេមើលងាយមើលថោកដោយសារខ្លួន

0
720
A sign warning people of measles in the ultra-Orthodox Jewish community of Williamsburg, two days after New York City Mayor Bill de Blasio declared a public health emergency in parts of Brooklyn in response to a measles outbreak, is seen in New York, U.S., April 11, 2019. REUTERS/Shannon Stapleton
សូមចុចប៊ូតុងខាងក្រោមដើម្បីចែកបន្ត
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

ភ្នំពេញ ៖ អ្នកនាងចន ច័ន្ទលក្ខិណាដែលសព្វថ្ងៃកំពុងគ្រងតំណែងជាប្រធានសមាគមន៍សិល្បៈជិតនឹងផុតអាណត្តិរបស់នាងទៅហើយនោះស្រាប់តែខ្យល់ព្យុះបោកបក់វ័ធកន្ទុយចុងក្រោយធ្វើ ឲ្យនាងមានការធុញទ្រាន់និងស្មុកស្មាញពិបាកទ្រាំទើបនាងសុខចិត្តប្រកាសសុំលាលែងពីតំណែងមួយនេះហើយនាងប្រកាសទៀតថានាងក៏ឈប់ធ្វើជាអ្នកសិល្បៈតទៅទៀតដែរ បន្ទាប់ពីនាងថតរឿង “រាជនីភូមិគ្រឹះ” ដែលកំពុងចាក់ផ្សាយ សព្វថ្ងៃនេះក្នុងស្ថានីយ៍ទូរទស្សន៍ហង្សមាស ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកតារាសម្ដែងជើងយូរ រូបនេះ ក៏ធ្លាប់បានបញ្ជាក់ម្តងរួចមកហើយពីការដើរចេញពិភពសិល្បៈជាមួយនឹងការបញ្ចប់អាណត្តិជាប្រធានសមាគមសិល្បករខ្មែរមុនអាណត្តិនេះ ប៉ុន្តែដោយសារមានការស្នើសុំពីមិត្តក្នុងសិល្បៈនោះ នាងក៏បន្តខិតខំធ្វើកិច្ចការងារជាប្រធានរហូតមកទល់ពេលនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកាសសុំលាលែងនៅពេលនេះត្រូវបានគេមើលឃើញថាទំនងជានាងឆ្អែតចិត្តចំពោះការរិះគន់ និងការស្តីបន្ទោសជាបន្តបន្ទាប់នោះហើយ។ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រកាសជាថ្មីថា ខ្លួននឹងដើរចេញពីអាជីពសិល្បៈ ខណៈពេលដែលតួនាទីជាប្រធានសមាគមនាងនឹងបន្តធ្វើរហូតដល់អាណត្តិដែលត្រូវបញ្ចប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរសារបង្ហោះបញ្ជាក់ពីរឿងរ៉ាវនេះថា «សម្រាប់ខ្ញុំ ខ្ញុំមិនថ្លៃថ្នូរ មិនមានកេរ្តិ៍ឈ្មោះល្អ មិនមានតម្លៃ និងហ៊ាននិយាយសាងភាពថ្លៃថ្នូរឱ្យអ្នកសិល្បៈទេ ដូច្នេះខ្ញុំនឹងដើរចេញឱ្យផុតពីពិភពសិល្បៈនេះ ដើម្បីកុំឱ្យអ្នកសិល្បៈត្រូវគេមើលងាយមើលថោកដោយសារខ្ញុំ» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបញ្ជាក់ថា « ខ្ញុំបានប្រកាសឈប់ពីការងារសិល្បៈរយៈពេលជាង ២ ឆ្នាំហើយ នៅសល់រូបភាពសម្តែងកាលពី 2 ឆ្នាំមុនដែលមិនទាន់បានបញ្ចាំង និងផ្សាយ ហើយរាល់ថ្ងៃនេះ ខ្ញុំនៅតែធ្វើការងារតាមតួនាទី និងមុខងាររបស់ខ្ញុំទេ ចប់តួនាទីគឺខ្ញុំនឹងលែងមានឈ្មោះជាអ្នកសិល្បៈទៀតឡើយ» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់ ៖« ខ្ញុំមិនថ្លៃថ្នូរទេ តែក៏មិនដែលយកប្តីគេដែរ ទោះខ្ញុំមានឈ្មោះជាស្រីអាក្រក់ ថោកទាបក៏ដោយ ក៏អត់ដែលធ្វើឱ្យមនុស្សស្រីដូចគ្នាមកស្រែកយំដោយភាពឈឺចាប់ក្នុងការបាត់បង់ប្តី សូម្បីម្តង» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងចន ចន្ទ័លក្ខិណាបានលើកឡើងត្រង់ចំណុចនេហាក់ចង់វាយប្រហារទៅបុគ្គលណាម្នាក់ជាអ្នកសិល្បៈដូចគ្នា ហើយមានរឿហអាស្រូវស្នេហាជាមួយប្ដីទេទៀតផង បានជានាងឆ្លៀតឈាងចូលបើករង្វង់ក្រចកបន្ដិចពីបញ្ហានេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយស្នាដៃចុងក្រោយក្នុងខ្សែភាពយន្តរឿង «រាជនីភូមិគ្រឹះ» ដែលបាននឹងកំពុងចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ហង្សមាសនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា ជាភាពយន្តដែលជាវត្តមានចុងក្រោយរបស់ខ្ញុំលើវិថីសិល្បៈ និងវិស័យភាពយន្ត តែស្តាយដែលវិស័យនេះស្ថិតក្នុងពិភព និងសង្គម ដែលខ្ញុំមិនចង់ជួបតទៅទៀត ហើយតាំងចិត្តថា ត្រូវចៀសឱ្យផុត កុំមកពឹងពាក់ទៀត ។ សាច់រឿងនេះ គឺដូចរឿងពិតរបស់ខ្ញុំខ្លះៗ មនុស្សត្រង់ ជួយយកអាសារគេ តែត្រូវគេប្រើប្រាស់ មួលបង្កាច់ ទំលាក់កំហុស លាបពណ៌។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការប្រកាសដើរចេញពីអ្នកនាង ចន ច័ន្ទលក្ខិណា នាពេលនេះ ក៏ត្រូវបានគេភ្ជាប់នូវរឿងរ៉ាវផ្ទុះជម្លោះយ៉ាងរសើបក្នុងពិភពសិល្បៈជាបន្តបន្ទាប់ មានដូចជាករណីជាមួយតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ដែលមិនទាន់បានបញ្ចប់ និងជាមួយលោក អ៊ឹម ជីវ៉ា ដែលកំពុងតែក្តៅគគុក ជាមួយនឹងការតតាំងគ្នាក្នុងផ្លូវតុលាការដោយមានអនាគតស្វាមីរបស់នាង គឺលោក ហេង ឡុង ជាអ្នកចេញមុខ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានជាប់ឆ្នោត ជាប្រធានសមាគមសិល្បករខ្មែរ កាលពី ថ្ងៃទី ៧ ខេកក្កដា ឆ្នាំ២០១៧ ដោយទទួលបានសំឡេងគាំទ្រច្រើន លើសលប់លើបេក្ខភាព ២រូបទៀត គឺលោក អៀង ស៊ីធុល ជាសាស្ត្រាចារ្យសិល្បៈចម្រៀងបុរាណ និងលោក កុយ ស៊ីឌឿន ជាម្ចាស់ផលិតកម្មឌីភី ៕ PNASIA​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •