កណ្តាល៖ បុរស​ម្នាក់​បាន​សម្រេច​បញ្ចប់​ជីវិត​ខ្លួន​ឯង​ដោយ​ចងក​ទៅនឹង​ចំរឹង​បង្អួច វេលាម៉ោង​ប្រហែល​៦និង២០នាទី ថ្ងៃ​ទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះ ក្នុងបន្ទប់​ដេករបស់​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្តី​នគរបាល​ស្រុកអង្គស្នូល​បានឲ្យ​ដឹងថា ជនរង​គ្រោះ‌​ឈ្មោះ ជៀប ជឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្ថិតនៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ មានប្រពន្ធ គ្មានកូន ។

ប្រភពដដែលបន្ដថា នៅមុនពេល​កើតហេតុ ប្រពន្ឋ​ឈ្មោះ សេង សុខនី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្ថិតនៅភូមិ​ត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ បានឲ្យដឹង​ថាប្តីរបស់​គាត់បា​នទៅពិនិត្យពេទ្យ​គ្រូពេទ្យប្រាប់​ថាមានជំងឺ ក្រពះ ពោះវៀន ខ្លាំង ហាមហូប​ស្រា ហើយចេះតែ​និយាយថា​ស្មុកស្មាញ។ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ គាត់បាន​ទៅមើលក្មេង​ឆ្លុះត្រីខាង​លិចភូមិរហូត​ដល់ម៉ោង២ ទៅ៣ ​បានមក​ផ្ទះវិញ គាត់បានហូបបាយ​រួចក៏នាំគ្នាចូលដេ​កទាំងពីរនាក់​ក្នុងបន្ទប់ ពេលនោះ ប្តីបាននិយាយថា​ឯងដេករើ និង​ស្រម៉ុកណាស់ ពេលនោះប្រពន្ធ ក៏បានទៅ ដេកបន្ទប់មួយទៀ​តក្បែរគ្នា រហូតដល់​ម៉ោងប្រហែល៥និង៣០នាទី គាត់ក៏ក្រោក​ពីដេកបានទៅបើកទ្វារ បន្ទប់ បានឃើញប្តីស្លាប់​ដោយចងកនៅ​នឹងចំរឹងបង្អួចក្រម៉ា ពេលនោះគាត់ហៅបង ប្អូនមកជួយ​ស្រាយដាក់ចុះ ។

ក្រោយមក​សមត្ថកិច្ច​នគរបាល​ផ្នែកពិនិត្យ វិភាគកន្លែង​កើតហេតុ​ស្រុកអង្គ​ស្នួលបានចុះ​មកដល់​កន្លែងកើតហេតុ ដោយមាន​ចូលរួមពី​លោកក្រុមប្រឹក្សា​ឃុំគ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍នឹង ប្រពន្ធបាន​ធ្វើការពិនិត្យ​លើជនរងគ្រោះ ។ ការសន្និដ្ឋាន​របស់ជំនាញ​និងលោកគ្រូ​ពេទ្យជន​រងគ្រោះស្លាប់​ដោយសារ​អត្តឃាត(ចងក) ។ សពបាន​ប្រគល់ជូន ក្រុមគ្រួសារ​ជនរងគ្រោះយក​ទៅធ្វើបុណ្យ​តាមប្រពៃណី ៕