បន្ទាយមានជ័យ៖ រឿងសង្ឃមានស្រីនៅក្រៅវត្តកើតមានជាបន្តបន្ទាប់ថ្ងៃមុនចៅអធិការវត្តទួលលក្ខរស្មីមានជ័យហៅវត្តទួលពង្រលួចធ្វើខួបកំណើតជាមួយស្រីសង្ស័យជាប្រពន្ធថែមទាំងមានកូនតែសុំលាលែងនិងទៅសឹកឯស្រុកកំណើតនៅខេត្តពោធិត់កាលពីថ្ងៃទី26ធ្នូ2018ក្រោយបែកធ្លាយ។
មិនទាន់បានប៉ុន្មានថ្ងៃផងមន្ត្រីសង្ឃធម្មធម៌សាលាអនុគណក្រុងប៉ោយប៉ែតនិងជាចៅអធិការវត្តពោធិសុវណ្ណសិលារាមហៅវត្តអណ្តូងថ្មមាសស្ថិតក្នុងភូមិអណ្តូងថ្មមាសសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតត្រូវប្រធានមន្ទីរធម្មការនិងសាសនាបញ្ជាឲ្យផ្សឹកនៅរសៀលថ្ងៃទី31ធ្នូខែឆ្នាំដដែលនេះក្រោយបែកធ្លាយរូបភាព
នែបនិត្យជាមួយស្រីនិងរូបជាច្រើនទៀតស្លៀកពាក់ស៊ីវិលដើរលេងនិងឆាន់អាហាមានស្រីមានស្រាក្រៅវត្ត។
ករណីនេះសង្ឃជាប់សង្ស័យបដិសេធថាជារឿងមិនពិតឯអនុគណក្រុងប៉ោយប៉ែតមានសង្ឃដិកាថាមិនទាន់ដឹងរឿងខណៈលោកយ៉ិនយឿនប្រធានមន្ទីរធម្មការនិងសាសនាប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថាចៅអធិការវត្តពោធិសុវណ្ណសិលារាមហៅវត្តអណ្តូងថ្មមាសលោកបញ្ជាឲ្យខាងធម្មការនិងសាសនាក៌ដូចជាសាលាអនុគណក្រុងប៉ោយប៉ែតផ្សឹកហើយព្រោះចៅអធិការវត្តអង្គនេះបានសារភាពពីទោសកំហុស។
គ្រាន់តែបែកធ្លាយស្អុយដូចពាងប្រហុក3ទៅ4ករណីរឿងសង្ឃមានស្រីក្នុងខេត្តបន្ទាយមានជ័យឆ្នាំ2018។ក្នុងឆ្នាំ2018ប្រភពជាច្រើនពីអ្នកស្រុកលើកឡើងថាអាចនៅមានទៀតព្រោះវត្តខ្លះអភិវឌ្ឍន៌មិនទៅមុខ។
ពលរដ្ឋសំណូមពរដល់ក្រសួងធម្មការពិសេសស្ថាប័នច្បាប់គួរតែមានវិធានការចំពោះអ្នកបួសទាំងឡាយណាដែលយកសាសនាទៅជាន់ឈ្លីនិងធ្វើអាជីវកម្មពិសេសមានស្រីក្រៅវត្តមិនគួរឲ្យរួចពីសំណាញ់ច្បាប់ឡើយបើពុំដូច្នោះទេអ្នកបួសផ្សេងទៀតនិងប្រព្រឹត្តតាមព្រោះពេលមានកំហុសត្រឹមតែផ្សឹកនោះ។
បែកធ្លាយ ចៅអធិការវត្តខេត្តបន្ទាយមានជ័យ ១អង្គទៀតហើយ លួចពាក់អាវ ចូលអោបស្រីនៅខារ៉ាអូខេ
បែកធ្លាយ ចៅអធិការវត្តខេត្តបន្ទាយមានជ័យ ១អង្គទៀតហើយ លួចពាក់អាវ ចូលអោបស្រីនៅខារ៉ាអូខេ
បែកធ្លាយ ចៅអធិការវត្តខេត្តបន្ទាយមានជ័យ ១អង្គទៀតហើយ លួចពាក់អាវ ចូលអោបស្រីនៅខារ៉ាអូខេ