តាមមន្ត្រីអត់លិឌ ខ្លះបាន ទម្លាយ ឲ្យដឹងថា លោក ទុំ ណូ មេ សាខាគយខេត្តព្រះសីហនុ ដែលធ្លាប់មានរឿងអាស្រូវកាលពីកាន់ដំណែង មេគយ នៅខេត្តប៉ៃលិន បានដើរ អួតអាងប្រាប់មន្ត្រីគយ និងមន្ត្រីនៃស្ថាប័នផ្សេងៗ ឱ្យដឹង ពីការជះទឹកលុយទៅឲ្យ លោកគុណ ញឹម អគ្គនាយកគយនិងរដ្ឋាករ រាប់សែនដុល្លារដើម្បីបានតូឡើងកាន់តំណែងជាប្រធានសាខាគយខេត្តព្រះសីហនុនេះ បាន បើ គ្មានការជះលុយ ឲ្យ មេទេ គាត់មិនអាច អង្គុយ នៅកន្លែងខ្លាញ់បានស្រួលបែបនេះឡើយ ។
ករណីបែកធ្លាយរឿង អាស្រូវលោកទុំ ណូ យកលុយទៅជះ អគ្គនាយកគយនិងរដ្ឋាករ រាប់សែនដុល្លារ បានល្បីរន្ទឺ ត ត គ្នា ដូចទឹកបាក់ទំនប់អ៊ីចឹង ធ្លាយចេញពីខេត្តប៉ៃលិន រហូតដល់ខេត្តព្រះសីហនុ ។ករណី បែកធ្លាយរឿងអួតជះលុយ នេះបានលឺ និងដឹងដល់ មេៗ នៅខាងលើ ធ្វើ លោក ទុំ ណូ មេ សាខាគយខេត្តព្រះសីហនុ ភ័យ បញ្ជាឲ្យកូនចៅ ដើរបិទ បាំង មិនអោយ សារព័ត៌មាន ចុះ ឡើយ ព្រោះខ្លាច លោកគុណ ញឹម ខឹង អស់តំណែង ប៉ុន្តែទោះបីជា ព្យាយាមបិទបាំងយ៉ាងណាក៏ដោយក៏ព័ត៌មាននេះបានបែក ធ្លាយ អស់ ។
មន្ត្រីអត់លិឌ បានទម្លាយ ឲ្យដឹងថា ចាប់តាំងពីលោកទុំ ណូ បានចូលកាន់តំណែងប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុភ្លាមគឺគាត់មិនដែលខ្វល់អំពីច្បាប់ទម្លាប់អ្វីទេ និយាយរួមគឺបានរឹតបន្ដឹង និង ដាក់គំនាបមន្ត្រីអោយរាយការក្ដោបក្តាបប្រភពសេដ្ឋកិច្ចគ្រប់ច្រកល្ហកទាំងអស់ ដើម្បីស្រង់ដើមពីប្រភពចំណូលខ្មៅ ដែលកន្លងមកក្រុមមន្ត្រីគយខឹលខូចមួយចំនួនបានលាក់ទុកចែកគ្នាច្រកចូលហោប៉ៅផ្ទាល់ខ្លួននោះ ។
រាល់ ទំនិញគេចពន្ធជាច្រើន របស់ឈ្មួញធំៗ នៅតែបន្តហូរចូល យ៉ាងគគ្រឹកគគ្រេង តាំងពី លោក មេគយរូប នេះ មក កាន់ ដំណែង ដែលវាហាក់បីដូចជាក្រុមឈ្មួញទាំងនោះបានដឹងពីចរឹក មេគយរូបនេះ ចូលចិត្ត ស៊ី លុយ ក្រោមតុ អ៊ីចឹងហើយទើបក្រុមឈ្មួញធំៗសម្រុកនាំទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ចូលតាមខេត្តមួយនេះ។
មន្ត្រីបានខ្សឹបលើកឡើងអោយដឹងទៀតថា៖ភាពមិនប្រក្រតីនៃការនាំចូលគ្រប់ទំនិញចម្រុះដែលត្រូវបង់ពន្ធខ្ពស់ ជ្រកក្រោមការបង់ពន្ធទាបជាប្រភេទទំនិញចម្រុះ ឬគ្រឿងបន្លាស់ទំនិញថោកៗ ត្រូវលោកមេគយទុំស៊ីយ៉ាងត្រជាក់ល្ហឹមតែម្តង។
ក្រោយការដឹកនាំ លោកទុំ ណូ បានបែងចែក បក្សពួកនិយម ក្រុមចាស់ ក្រុមថ្មី និងជុំនិតៗរបស់ខ្លួនដាក់នៅគ្រប់កន្លែង ខ្លាញ់ ទាំងអស់ក្នុងខេត្តមួយនេះដើម្បីប្រមូលលុយពីឈ្មួញនាំទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់នោះ ចំណែកមន្ត្រី ណាមិនចេះ លុតក្រាប ធ្វើតាមបញ្ជា លោកទុំ ណូ ទេគឺអោយដេកស៊ីសៀង លេខ៣ហើយ ។
និយាយឲ្យចំ គឺ អំពើពុករលួយ ជាខ្សែបណ្ដោយនេះគឺត្រូវបានលោកមេគយ ទុំ ណូ មិនបានកែរប្រែ ឫលុបបំបាត់នោះទេ បែរជាកំពង់តែរួមដែគ្នាបន្តចាត់តាំងមន្ត្រីថ្នាក់ក្រោមចាស់ៗនោះ ឲ្យអនុវត្តបន្តដាក់ការប្រមូលលុយគ្មានវិក័យប័ត្រ ពីក្រុមឈ្មួញនាំទំនិញខុសច្បាប់ និង បង់ពន្ធមិនគ្រប់ ដែលឆ្លងកាត់ផែទំនប់រលក ផែស្ទឹងហាវ ផែកែវផុស ផែលោកឧកញ៉ា សូ ជុងហួ និងរួមទាំងផែឯកជនតូចៗ ក្តោមក្តាប់យ៉ាងណែនក្នុងដៃ ហើយចំណូលគ្មានវិក័យប័ត្រប្រមាណ៧០%ត្រូវធ្លាក់ចូលហោប៉ៅលោកទុំ ណូ និងបក្ខពួក។
ករណីទំនិញពន្ធសំខាន់ៗ ថ្លៃៗមួយចំនួនធំ ត្រូវបានគយក្រោមការគ្រប់គ្រងរបស់លោក ទុំ ណូ បង្វែរមកបង់ត្រឹមតែ ៣០ទៅ៤០ ភាគរយប៉ុណ្ណោះ។ការសម្រេចពន្ធ ទៅលើមុខទំនិញផ្សេងៗគឺមានសិទ្ធិស្វ័យសម្រេចលើតែបបូរមាត់មេគយថ្មី ដែលបានធ្វើឱ្យថវិការ ធ្លាក់ចូលទៅក្នុងហោប៉ៅលោក ទុំ ណូ និងបក្ខពួកជាអ្នករៀបចំថ្មីទាំងអស់។ ហើយដែលទង្វើបែបនេះបាននាំឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធ រាប់សឹបលានដុល្លារ ក្នុងមួយខែៗ ។
សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយដ្ឋាន គយនិងរដ្ឋាករ តំណាងឲ្យ លោក គុណ ញឹម បានធ្វើជាអធិបតី ប្រកាសដោះដូរ និង តែងតាំង ទុំ ណូ ជាប្រធានសាខាគយខេត្តព្រះសីហនុ ជំនួស លោក យ៉ឹក យូ ប្រធានសាខាគយ ខេត្តព្រះសីហនុ អោយប្តូរទៅជាប្រធាន សាខាគយកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ជំនួសលោក គិន លី វិញដែលត្រូវដាក់ឲ្យចូលនិវត្តន៍នោះ។
លោក ទុំ ណូ អតីតប្រធាន សាខាគយខេត្តប៉ៃលិន ដែលធ្លាប់សាងកំហុសយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការធ្វើឲ្យបាត់ចំណូលពន្ធ មិនត្រូវបានដាក់ពិន័យ បែរជាត្រូវបានតែងតាំង ជាប្រធានសាខាគយ ខេត្តព្រះសីហនុ ជំនួសលោក យ៉ឹក យូ នេះជាឧទាហរណ៍ស្រាប់។
តាមន្ត្រី អត់លិឌបានលើកឡើងថា ក្រោយពីមានការ ផ្លាស់ប្តូ រួចក៏មានការបែកធ្លាយរឿង អា ស្រូវ ថា ថ្នាក់លើ មិនមាន គម្រោង តែងតាំង បុគ្គល ទុំ ណូ ទេ គឺមានអ្នកផ្សេងទៀត មកជំនួស កន្លែងនោះ ប៉ុន្តែ ប្រភពខ្លះលើកឡើងថា លោក ទុំ ណូបាន ចំណាយលុយរាប់ សែនដុល្លារ បានជាគេចផុតពីការដកតំណែងដាក់ទណ្ឌកម្ម ហើយថែមទាំងបានតំណែងជាប្រធានសាខាគយខេត្តព្រះសីហនុទាំងមិនបាច់ប្រឹងទៀត ។
ប្រភពបង្ហើបថា លោកមេគយកូនកាត់ ទុំ ណូ ចាយលុយតូយកប៉ុស្តិ៍ខ្លាញ់នេះប្រដេញគ្នារហូតដល់ជាងកន្លះលានដូល្លារ ពីអនុប្រធានសាខាគយម្នាក់ក្នុងខេត្តនេះ ។ វាពិតមិនធម្មតាមែន អ៊ីចឹងហើយបានជាគាត់ប្រឹងស្រង់ដើមនោះ។ តើកំណែទម្រង់គយប៉ុន្មានឆ្នាំទៅមុខទើបបានរីកចំរើននោះទេ បើមានតែ មុខមេគយដុះស្លែដដែលតែខាងប្រព្រឹត្តអំពើពុករលួយនោះ ។មិនអាចសុំការបំភ្លឺពី លោក ទុំ ណូ បានទេគេហទំព័រយើង រងចាំការបំភ្លឺជានិច្ច ។ ប្រភព៖ PN