អ្នកស្រី មូរ សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ម៉ាឡេស៊ី ​ឃាត់ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ

0
218
សូមចុចប៊ូតុងខាងក្រោមដើម្បីចែកបន្ត
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា អ្នកស្រី មូរ សុខហួរ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ចាប់ឃាត់ខ្លួនហើយ នៅព្រឹកនេះ។នេះបើ យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ឲ្យដឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឃាត់ខ្លួនអ្នកស្រី មូរ សុខហួរ បន្ទាប់ពីអតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានរត់គេចពីប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ប៉ូលិសអន្តោប្រវេសន៍ម៉ាឡេស៊ី បានឃាត់ខ្លួនអ្នកស្រី មូរ សុខហួរ អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលស្ថិតក្នុងចំណោមអតីតមេដឹកនាំអតីតបក្សប្រឆាំង រួមជាមួយទណ្ឌិតសមរង្ស៊ី ដែលត្រូវស្វែងរកចាប់ខ្លួន ពីបទរៀបចំផែនការធ្វើរដ្ឋប្រហារ នៅថ្ងៃទី០៩វិច្ឆិកា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជេរ៉ាលដ៍ ជូសែប (Jerald Joseph ) មន្ត្រីនៃគណៈកម្មាធិការសិទ្ធិមនុស្សម៉ាឡេស៊ី បាននិយាយថា ការចាប់ឃុំខ្លួន អ្នកស្រី ស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានធ្វើឡើងនៅឯអាកាសយានដ្ឋានក្នុងរដ្ឋធានីម៉ាឡេស៊ី បន្ទាប់ពីលោកស្រី បានរត់គេចចេញពីទីក្រុងហ្សាការតា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសឥណ្ឌូនេស៊ី កាលពីព្រលប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីស្ថានទូតកម្ពុជា ប្រចាំប្រទេសនេះ បានស្នើឱ្យអាជ្ញាធរឥណ្ឌូនេស៊ីចាប់ខ្លួនលោកស្រី។ លោកស្រីបាន ទៅដល់ព្រលានយន្តហោះម៉ាឡេស៊ី នៅជិតពាក់កណ្តាលអាធ្រាត្រ ហើយក៏ត្រូវបានសមត្ថកិច្ចអន្តោរប្រវេសន៍ម៉ាឡេស៊ីឃាត់ខ្លួនតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសំដៅដល់អាកាសយានដ្ឋានក្នុងទីក្រុងកូឡាឡាំពួរមន្ត្រីនៃគណៈកម្មាធិការសិទ្ធិមនុស្សម៉ាឡេស៊ីរូបនេះ បានបញ្ជាក់ថា“អ្នកស្រី មួរ សុខហួរ កំពុងស្ថិតនៅក្នុងបន្ទប់ឃុំឃាំងមួយក្នុងនាយកដ្ឋានអន្តោប្រវេសន៍នៅម៉ាឡេស៊ី KLIA” ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជូសែប បានបន្តថា គេមិនទាន់ដឹងច្បាស់ថាអាជ្ញាធរនឹងបញ្ជូនអ្នកស្រី មូរ សុខហួរទៅណាទៀតនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីចុងខែតុលា អ្នកស្រី មូរ សុខហួរ ត្រូវបានបណ្តេញចេញពីប្រទេសថៃ។ កាលពីថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១៩ អ្នកស្រី មូរ សុខហួរ ក៏បានគេចចេញពីប្រទេសឥណ្ឌូនេស៊ី ក្រោយពីឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី បានស្នើសុំឲ្យអាជ្ញាធរសមត្ថកិច្ចឥណ្ឌូនេស៊ី ចាប់ខ្លួនអ្នកស្រី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរម្លឹកថា ដំណឹងនៃការចាប់ខ្លួនអ្នកស្រី មូរ សុខហួរ បានកើតឡើង ក្រោយអាជ្ញាធរសមត្ថកិច្ចម៉ាឡេស៊ី ទើបតែចាប់ខ្លួនអតីតសកម្មជនអតីតគណក្សសង្គ្រោះជាតិ ២នាក់ កាលពីប៉ុន្មានថ្ងៃមុន ហើយគ្រោងនឹងបញ្ជូនមកកាន់ប្រទេសកម្ពុជា។រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកានេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីរាយការណ៍បង្ហាញថា យ៉ាងហោចណាស់ អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ចំនួន ៤៨នាក់ ត្រូវបានចាប់ឃុំខ្លួន នៅក្នុងប្រទេសកម្ពុជា ដោយសារតែពួកគេទាំងនោះ បានចូលរួមគំនិតក្បត់ ជាមួយសមរង្ស៊ី ក្នុងបំណងប្រមូលផ្តុំ ធ្វើរដ្ឋប្រហារ ថ្ងៃទី០៩វិច្ឆិកា ឆ្នាំ២០១៩ តាមការអំពាវនាវរបស់មេឧទ្ទាម សម រង្ស៊ី។ទណ្ឌិត សម រង្ស៊ី បានប្រកាសពីគម្រោង ធ្វើដំណើរពីប្រទេសបារាំង មកកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីដឹកនាំរដ្ឋប្រហារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមអ្វីដែលមេឧទ្ទាមនេះ ប្រកាសថា ធ្វើឡើងតាមរយៈអំណាចប្រជាជន។ដោយឡែក កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានប្រកាស មិនអនុញ្ញាតឲ្យទណ្ឌិត សមរង្ស៊ី ចូល និងប្រើប្រាស់ទឹកដីថៃ ដើម្បីធ្វើនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ឡើយ៕ PNASIA

 

Facebook Comments
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

LEAVE A REPLY

Please enter your comment!
Please enter your name here