រឿងអីមិនរលាយ! មន្ត្រីរដ្ឋបាល ជលផល ខេត្តកំពង់ឆ្នាំងមិនខំអភិរក្ស តែបែរជាឃុបឃិតគ្នាបើកដៃអោយនេសាទខុសច្បាប់យ៉ាងចាស់ដៃ

0
480
សូមចុចប៊ូតុងខាងក្រោមដើម្បីចែកបន្ត
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

បើតាម ប្រភពពី ប្រជា នេសាទ នៅ ស្រុក បរិបូរណ៍ ក្រុង កំពង់ឆ្នាំង ស្រុក កំពង់លែង ស្រុក ជល គិរី និង ស្រុក កំពង់ត្រឡាច បាន ឲ្យ ដឹងថា បច្ចុប្បន្ន បទល្មើស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេសាទ ប្រើ ឧបករណ៍ ខុសច្បាប់ ក្នុង បឹង ទន្លេសាប ក៏ដូចជា តាម បឹង តាម ព្រែក នានា កំពុង កើតឡើង យ៉ាង រាលដាល ព្រោះ គ្មាន មន្ត្រី ជំនាញ ឬ សមត្ថកិច្ច ណា ចាត់វិធានការ បង្ក្រាប ឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុនេះហើយ ទើប មាន សេចក្ដីអំពាវនាវ ឲ្យ លោក អេង ជា សាន អគ្គនាយក រដ្ឋ បាលជ ល ផល ចាត់វិធានការ បង្ក្រាប បទល្មើស នេសាទ ក្នុង ខេត្តកំពង់ឆ្នាំង ជាបន្ទាន់ ព្រោះ ក្នុង រដូវ បិទ នេសាទ នេះ បែរជា បទល្មើស មានការ កើនឡើង យ៉ាងគំហុក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក លោក លី ឡា នាយ ខណ្ឌ រដ្ឋបាល ជល ផល ខេត្តកំពង់ឆ្នាំង ក៏ដូចជា មន្ត្រីរដ្ឋបាល ជលផល ក្នុងស្រុក បរិបូរណ៍ ស្រុក កំពង់លែង ស្រុក ជល គិរី ស្រុក កំពង់ត្រឡាច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង ក្រុង កំពង់ឆ្នាំង ត្រូវបាន គេ ដឹងថា ជា អ្នក ឃុបឃិត ឲ្យ មាន បទល្មើស នេសាទ កើតឡើង យ៉ាង ពេញបន្ទុក ដើម្បី ជា ថ្នូរ នឹង ផលប្រយោជន៍ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជា នេសាទ រស់នៅ ឃុំ ពាម ឆ្កោក ស្រុក ជល គិរី ខេត្តកំពង់ឆ្នាំង បាន ឲ្យ ដឹងថា បច្ចុប្បន្ន បទល្មើស នេសាទ ដាក់ របាំង ព្រួល ដែលមាន បណ្ដោយ វែងៗ រាប់រយ រាប់ពាន់ ម៉ែត្រ មិនឃើញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីរដ្ឋបាល ជលផល និង សមត្ថកិច្ច ពាក់ព័ន្ធ ចាត់វិធានការ បង្ក្រាប ឡើយ ។ ផ្ទុយទៅវិញ លោក ឃឹម ឡុង នាយផ្នែក រដ្ឋបាល ជល ផល កំពង់ប្រាសាទ និង ក្រុមមន្ត្រី រដ្ឋបាល ជលផល ក្នុងស្រុក ជល គិរី បែរជា រក្សាទុក បទល្មើស នេសាទ ប្រើ ឧបករណ៍ ខុសច្បាប់ ទ្រង់ទ្រាយ ធំ ជា ប្រភព ចំណូល របស់ខ្លួន ទៅវិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ នៅពេល ប្រជាពលរដ្ឋ ប្រើ ឧបករណ៍ នេសាទ ជា លក្ខណៈ គ្រួសារ ឬ ប្រព្រឹត្ត បទល្មើស នេសាទ តិចតួច គឺ មន្ត្រីរដ្ឋបាល ជលផល និង មន្ត្រី អាជ្ញាធរ ព្រមទាំង សមត្ថកិច្ច ពាក់ព័ន្ធ បង្ក្រាប បំផ្លាញ ឧបករណ៍ ខុសច្បាប់ ដោយ គ្មាន ការលើកលែង សោះឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជា នេសាទ នៅ ភូមិ ក្បាល កន្លង់ ឃុំ ពាម ឆ្កោក បាន ឲ្យ ដឹង ទៀតថា សព្វថ្ងៃនេះ បទល្មើស នេសាទ កើតឡើង យ៉ាង អនាធិបតេយ្យ នៅ ចំណុច ព្រែក អញ្ចាញ ឃុំ ពាម ឆ្កោក ដោយ ក្រុម ជនល្មើស ដាក់ របាំង ព្រួល និងរ បាំងសាច់ អួន ក្រឡា ញឹក ដែលមាន ប្រវែង បណ្ដោយ រាប់រយ រាប់ពាន់ ម៉ែត្រ ពេញ បឹង ពេញ ព្រែក តែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដីរាយការណ៍ ពី ប្រជាពលរដ្ឋ បាន ឲ្យ ដឹងថា មាន ជនល្មើស ៣ នាក់ រស់នៅក្នុង ឃុំ ពាម ឆ្កោក គឺជា អ្នក ប្រើ ឧបករណ៍ ខុសច្បាប់ ដើម្បី ចាប់ ត្រី ក្នុង រដូវ បិទ នេសាទ ហើយ សម្រាប់ របាំង ព្រួល ឬ របាំង ណ រ៉ាវ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយកន្លែង ក្រុម ជនល្មើស បង់លុយ ឲ្យ មន្ត្រីរដ្ឋបាល ជលផល និង សមត្ថកិច្ច ពាក់ព័ន្ធ ដល់ ទៅ រាប់ពាន់ ដុល្លារ ទើប អ្វីៗ អាច ប្រព្រឹត្ត ទៅដោយ រលូន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក លោក ងិន ហ៊ុន ប្រធាន មន្ទីរ កសិកម្ម ខេត្តកំពង់ឆ្នាំង និង លោក លី ឡា នាយ ខណ្ឌ រដ្ឋបាល ជល ផល ខេត្តកំពង់ឆ្នាំង បាន រក្សា ភាព ស្ងៀមស្ងាត់ ហើយ ទុក ឲ្យ លោក ឃឹម ឡុង នាយផ្នែក រដ្ឋបាល ជល ផល កំពង់ប្រាសាទ ព្រមទាំង មន្ត្រីរដ្ឋបាល ជលផល នៅ ស្រុក ជល គិរី ធ្វើ អ្វីៗ តាម អំពើ ចិត្ត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម សេចក្ដីរាយការណ៍ ពី ប្រជាពលរដ្ឋ បាន ឲ្យ ដឹងថា នៅពេល ពួកគាត់ ដាក់ របាំង ព្រួល ដាក់ លប តិចតួច ដើម្បី បាន ត្រី យក លក់ ហើយ យកលុយ ទិញ អង្ករ ច្រក ឆ្នាំង តែង ប្រឈម នឹង ការបង្ក្រាប ពី សំណាក់ មន្ត្រីរដ្ឋបាល ជល ផល និង សមត្ថកិច្ច ពាក់ព័ន្ធ យ៉ាង កំរោល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯ ក្រុម ជនល្មើស ប្រើ ឧបករណ៍ ខុសច្បាប់ ទ្រង់ទ្រាយ ធំ ចាប់ ត្រី បាន រាប់រយ គីឡូក្រាម លក់ យកលុយ បាន រាប់ពាន់ ដុល្លារ ក្នុង មួយថ្ងៃៗ មិនឃើញ មន្ត្រីរដ្ឋបាល ជលផល ឬ សមត្ថកិច្ច ពាក់ព័ន្ធ ណា ចាត់វិធានការ បង្ក្រាប ឡើយ បើទោះបី ប្រជាពលរដ្ឋ រាយការណ៍ ប្រាប់ យ៉ាងណាក៏ដោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានការ រិះគន់ ចំៗ ថា លោក ឃឹម ឡុង នាយផ្នែក រដ្ឋបាល ជល ផល កំពង់ប្រាសាទ ដែលមាន ការឃុបឃិត បើកដៃ ពី សំណាក់ លោក លី ឡា នាយ ខណ្ឌ រដ្ឋបាល ជល ផល ខេត្តកំពង់ឆ្នាំង កំពុង សប្បាយ ប្រមូល លុយ ពីបទ ល្មើស នេសាទ ទ្រង់ទ្រាយ ធំ នៅ ឃុំ ពាម ឆ្កោក ស្រុក ជល គិរី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ លោក អេង ជា សាន អគ្គនាយក រដ្ឋ បាលជ ល ផល មិនគួរ មើលរំលង តទៅទៀត ទេ ក្នុងខណៈ បទល្មើស នេសាទ ប្រើ ឧបករណ៍ ខុសច្បាប់ កំពុងមាន ការកើនឡើង យ៉ាងគំហុក នៅក្នុង ឃុំ ពាម ឆ្កោក ស្រុក ជល គិរី ខេត្តកំពង់ឆ្នាំង ៕(ប្រភព៖មនសិកាខ្មែរ)

Facebook Comments
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •