បើប្រិយមិត្តទាំងអស់គ្នានឹកឃើញដល់តារាចម្រៀង Michael Jackson គឺប្រាកដជានឹកឃើញទៅដល់ក្បាច់រាំរអិលជើងដូចប្រេងជើងសឹងមិនជាប់ដីដែលគេហៅថា Moonwalk ហើយមួយរយៈពេលចុងក្រោយនេះ ផងដែរក្បាច់រាំរបស់តារាចម្រៀង Michael Jacksonត្រូវបានគេយកមករៀនរាំនៅពាសពេញពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។
ពេលនេះតារាមួយក្រុមជាជនជាតិឥណ្ឌា ក៏បានឡើងបង្ហាញអំពីសមត្ថភាពរាំនៅលើឆាកដ៏អស្ចារ្យនៅក្នុងកម្មចវិធី SHOWTIME APOLLO ដែលជាកម្មវិធីដ៏ធំមួយ ជាមួយនឹងពីធីករក៏ល្បីឈ្មោះពោពេញទៅដោយបទពិសោធន៍ក្នុងការនិយាយបែបកំប្លែងជាមួយបេក្ខជននានារឹតតែធ្វើអោយទស្សនិជនទប់សំណើចមិនបាន។
ក្រុមមួយនេះមានឈ្មោះថា SHRAEY KHANNA មានសមាជិនចំនួនប្រាំនាក់ដែលសុទ្ធតែជាកំលោះ សាច់ដុំសង្ហាៗទាំងអស់។
មុនពេលបញ្ចេញសមត្ថភាពរាំ ពួកគេបានបង្កើរនូវបរិយាកាសសប្បាយរីករាយដល់ទស្សនិកជនឲ្យសើចហ៊ោពេញឆាកពេលពិធីករបានសួរសំណួរខ្លះៗទៅកាន់ពួកគេ។ ការរាំប្រៀបដូចជាមនុស្សយន្ត ឬហៅថា រ៉ូបូត កាយវិការពិតជាស្រុះគ្នាបានយ៉ាងល្អ តែបើនិយាយពីក្បាច់រាំអូសជើង Moonwalk ដូច Michael Jackson វិញ ពិតជាគួរឲ្យសរសើរ គឺរាំស្ទើរតែដូចម្ចាស់ដើម។