បាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ អនុវត្តតាមគោលការណ៍ណែនាំរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលមាន លោក វរសេនីយ៍ឯក ស៊ុន សុវណ្ណ ជាអធិការនគរបាលស្រុក បានចាត់តាំងកងកម្លាំងនគរបាលចូលរួមសហការ ជាមួយសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើខេត្តបាត់ដំបង មន្ត្រីរដ្ឋបាលស្រុកសង្កែ កងរាជអាវុធហត្ថស្រុក សង្កែ ចុះធ្វើការបង្ក្រាបករណី ធ្វើអាជីវកម្មសត្វស្លាបដ៏កម្រនៅក្នុងភូមិសាស្ត្រ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយក្នុងនោះ បានធ្វើការឃាត់អ្នកធ្វើអាជីវកម្មបានចំនួន៧នាក់ ព្រមទាំងដកហូតបានសត្វស្លាបដ៏កម្រនេះចំនួន ១០ប្រភេទដែលត្រូវបានគេសម្លាប់រួចហើយសរុបចំនួន ៦៨៦ក្បាល ។
Home ព័ត៌មាន ព័ត៌មានជាតិ មិនយូរទេរលាយហិនហោចអស់ហើយ បើសមត្ថកិច្ចធ្វើការតែមួយខ្យល់ៗបែបនេះ! សត្វស្លាបចំនួន១០ប្រភេទ មានចំនួន ៦៨៦ក្បាល ត្រូវបាននគរបាលស្រុកសង្កែ សហការបង្ក្រាបនិងដុតបំផ្លាញចោល