ប្រិយមិត្តមួយចំនួនច្បាស់ជាជ្រាបរួចមកហើយថាអ្នកច្នៃម៉ូតលោក Remy Hou បានដឹកនាំអ្នកបង្ហាញម៉ូតវ័យក្មេងជាច្រើនជាពិសេសគឺកូនខ្មែរកាត់បារាំងកញ្ញា Marianne Clais ហៅ ម៉ាយ៉ា ទៅសហរដ្ឋអាមេរិក ដើម្បីបង្ហាញម៉ូតកម្រិតអន្តរជាតិ។ ដោយលោកបាននាំយកនូវសម្លៀកបំពាក់ គ្រឿងលម្អប្រមាណជា៩ឈុត ជាផលិតផលច្នៃចេញពីសូត្រខ្មែរ ដើម្បីយកទៅដើរបង្ហាញនៅក្នុងរដ្ឋតិចសាស់ ដែលមានការចូលរួមពីសំណាក់អ្នកបង្ហាញម៉ូត និងអ្នកច្នៃម៉ូតមកពី៥ប្រទេសចូលរួមមានប្រទេសឥណ្ឌា ឌូបៃ ប៉ាគីស្ថាន សហរដ្ឋអាមេរិក និងកម្ពុជា។ ដោយកូនខ្មែរកាត់បារាំងកញ្ញា Marianne Clais វ័យ១៦ឆ្នាំ បានដើរបង្ហាញនូវឈុតប្រពៃណីរបស់ខ្មែរ ដែលមានមកុដអប្សរា ច្នៃលាយជាមួយនឹងរ៉ូបរាត្រីបែបទំនើប ធ្វើឲ្យមហាជនជាច្រើនបានសម្តែងការកោតសរសើរជាខ្លាំងចំពោះលោក Remy Hou បានចំណាយពេលវេលា ថវិកា ដើម្បីកែច្នៃឈុតដែលមានសោភ័ណភាព និងទាក់ទាញបែបនេះ៕