ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញនូវសំណង់មហាប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅក្នុងសួនកម្សាន្តប្រទេសចិន ឈ្មោះថា Fantawild Asian Legend ស្ថិតនៅទីក្រុង ណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ។
បើតាមប្រភពព័ត៍មានបានអោយដឹងថា សួននេះ ទើបនឹងកសាងថ្មី បន្ទាប់ពីបញ្ចប់ពិធីសម្ពោធពិព័រណ៌ចិន-អាស៊ាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នឹងបានបើកដំណើរការអោយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលទស្សនាកំសាន្ត ។
យើងឃើញថា សួននេះពិតជាមានភាពទាក់ទាញ់ខ្លាំងណាស់ សម្រាប់ប្រជាជនចិន និងភ្ញៀវទេសចរណ៍អន្តរជាតិនានា ដែលមកកម្សាន្តនៅប្រទេសចិន ជាពិសេសតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនេះ ។
ដោយឡែក សួនសត្វ Pairi Daiza នៅប្រទេសប៊ែលហ្ស៊ិក ប្រាសាទដែលមានរចនាបថខ្មែរមួយ បានកសាងឡើងក្នុងទឹកដីទំហំ ១,៨០០ ម៉ែត្រការ៉េ ដោយមានកំពូលប្រាសាទ ដូចក្លោងទ្វារប្រាសាទបាយ័នចំនួនបី មានឈ្មោះថា “ប្រាសាទខ្លា (Temple des Tigres)” ហើយវាក៏ត្រូវបានចាត់ទុកជា ប្រាសាទដែលមានទំហំធំជាងគេនៅក្នុងសួនកម្សាន្តមួយនេះផងដែរ ដោយវាមានកម្ពស់ដល់ទៅ ២៥ម៉ែត្រ។
បើតាមឯកសារមួយបានរៀបរាប់ថា សំណង់ដែលបានចម្លងតាមប្រាសាទរបស់ខ្មែរក្នុងសួនសត្វ Pairi Daiza ទាំងអស់នេះ គឺគេបានប្រើប្រាស់សិល្បករ និងវិចិត្រករ មកពីប្រទេសចិន ឥណ្ឌូនេស៊ី និងថៃ ជាដើម។
រូបភាព៖ រចនាបទប្រាសាទខ្មែរត្រូវបានគេយកទៅសាងសង់នៅសួនកម្សាន្តប្រទេសចិន ឈ្មោះថា Fantawild Asian Legend ស្ថិតនៅទីក្រុង ណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី

រូបភាពខាងក្រោមដែលយើងខ្ញុំលើកយកមកបង្ហាញជូននៅពេលនេះ គឺជាសួនសត្វដ៏ធំមួយមានឈ្មោះថា Pairi Daiza ស្ថិតនៅក្នុងប្រទេសប៊ែលហ្ស៊ិក។ សូនសត្វនេះ ត្រូវបានយកតាមលំនាំរចនាបថប្រាសាទបុរាណខ្មែរដ៏ល្បីល្បាញ គឺប្រាសាទអង្គរធំ ឬប្រាសាទបាយ័ន ជាពិសេសរូបព្រហ្មមុខបួនត្រង់ក្លោងទ្វារ គឺដូចគ្នាទៅនឹងខ្លោងទ្វារច្រកចូលអង្គរធំរបស់ខ្មែរយើងមែនទែន។
រូបភាព៖ សួនសត្វ Pairi Daiza នៅប្រទេសប៊ែលហ្ស៊ិក