សោកស្ដាយ ព្រះកេសព្រះពុទ្ធបដិមា និង ទេសភាពដ៏ស្រស់ស្អាត នៅភ្នំសំពៅ ដែលសាងសងជិតហើយតែត្រូវបានផ្អាកការសាងសង់

0
0
សូមចុចប៊ូតុងខាងក្រោមដើម្បីចែកបន្ត
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

នៅពេលយើងធ្វើដំណើរលើផ្លូវជាតិឆ្លងកាត់ភ្នំសំពៅ យើងប្រាកដជានឹងបានឃើញ​ព្រះកេស​ព្រះពុទ្ធបដិមា​មួយអង្គ​នៅជាប់នឹង​ជញ្ជាំង​ភ្នំសំពៅជាក់ជាមិនខាន។

ព្រះពុទ្ធបដិមា ដែលឆ្លាក់បានត្រឹមតែព្រះកេសនេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០០៦ ដោយមជ្ឍមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សិល្បៈសូន្យរូបមរតកអង្គរ ប៉ុន្តែដំណើរការសាង់សង់​បានត្រឹមរយះខ្លីប៉ុណ្ណោះ​ក៍ត្រូវផុតកិច្ចសន្យា​និងបានបោះបង់​គម្រោងចោល​ឲ្យនៅ​ត្រឹង​តែម្តង។

ក្រោយមកក៏មានការធ្វើសំណើរជាថ្មីដើម្បីបន្តគម្រោងសាងសង់នេះផងដែរ ប៉ុន្តែមិនត្រូវ​បានមន្ត្រីជំនាញរបស់​ខេត្ត​បាត់ដំបង​អនុញ្ញាតឡើយ ដោយហេតុថាទីតាំងចម្លាក់ព្រះពុទ្ធរូបនេះ មិនអាចបន្តការសាងសង់ទៀតបានឡើយ ដោយសារ​ថ្មភ្នំ ត្រង់​កន្លែង​ឆ្លាក់នោះ ជាប្រភេទថ្មកំបោរ ហើយជាក់ស្តែងរូបសំណាកដែល​សាងសង់បានត្រឹមកំណាត់​ព្រះកេសនេះមាន​ស្នាមប្រេះ មិនអាច​ទ្រទ្រង់​ទម្ងន់តួព្រះពុទ្ធបដិមាទាំងមូលបាននោះទេ។

សូមបញ្ជាក់ថា ព្រះពុទ្ធបដិមានេះ គម្រោងសាងសង់ព្រះពុទ្ធរូបនេះមាន ៣ប្លង់ រួមមានប្លង់ព្រះពុទ្ធប្រសូត្រ ត្រាស់ដឹង និងប្លង់ព្រះពុទ្ធ​ចូលបរិនិព្វាន្ត ដែលមានកម្ពស់ពីដីប្រមាណជាង៣០ម៉ែត្រ ។

ការសាងសង់ព្រះពុទ្ធបដិមាដ៏ធំនៅលើជញ្ជាំងរមណីយដ្ឋានភ្នំសំពៅនេះក្នុងគោលបំណងផ្សព្វផ្សាយពង្រីកវិស័យព្រះពុទ្ធសាសនាផង និងដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលទស្សនាក្នុងខេត្តបាត់ដំបងឲ្យបានច្រើនថែមទៀតផងដែរ៕

ដកស្រងទាំងស្រុងនិងរក្សាសិទ្ធគ្រប់យ៉ាងជូន SPKT Liv

  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •