ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ)មួយកន្លែង នៅចំណុចក្នុងបន្ទប់ជួល ៨អា ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តការខាងលើសមត្ថកិច្ចបានឃាត់ខ្លួន មនុស្ស១១នាក់ រួមមាន៖ ទី១. ឈ្មោះ ហេង មាស ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៨អា ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ
ទី២. ឈ្មោះ សុ ជាតា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ រត់តុ
ទី៣. ឈ្មោះ លី សា ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ អ៊ុតសក់
ទី៤. ឈ្មោះ កែវ ស្រីនី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល សង្កាត់ច្រាំងចំរេះ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ អ្នកបំរើ
ទី៥. ឈ្មោះ លឹម ចេង ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវ៥៥៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ
ទី៦. ឈ្មោះ លឹម គឹមឡេង ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវ៥៥៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ លក់ដូរ
ទី៧. ឈ្មោះ ខាន់ ចាន់ធឿន ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២០៤ ផ្លូវ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ អ៊ុតសក់
ទី៨. ឈ្មោះ ហ៊ុន សុធា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ
ទី៩. ឈ្មោះ ប៉ាវ ស្រីល័ក្ខ ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ រត់តុ
ទី១០. ឈ្មោះ ឈឹម វាសនា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១ដេ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មិនប្រាកដ និងទី១១. ឈ្មោះ ហែម ឧត្តម ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣បេ ផ្លូវ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។
សម្ភារៈដកហូតមានៈ បៀរ ចំនួន ៤០ហ៊ូ, កម្រាល ចំនួន ០២, ប្រាក់ដុល្លារ ចំនួន ១,១៦៦ដុល្លាអាមេរិក, ប្រាក់រៀល ចំនួន ២,៥២៣,០០០រៀល, ទូរស័ព្ទ ចំនួន ១០គ្រឿង។
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានឲ្យដឹងថា មុនពេលបង្ក្រាបទីតាំងខាងលើ សមត្ថកិច្ចជំនាញ ទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា«នៅ ចំណុចបន្ទប់ជួលលេខ៨អា ផ្លូវលំ ភូមិពោងពាយ (សង្កាត់ភ្នំពេញថ្មី) មានការប្រមូលផ្តុំលេងបៀរ (ស៊ីគូថៃ)» ដោយមានការបញ្ជាផ្ទាល់ពីលោក ស្រី វា សក្តា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទ សមត្ថកិចបានចុះបង្រ្កាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង មាស ជាម្ចាស់បន្ទប់លេខ៨អា និង១០នាក់ទៀត ជាអ្នកលេង និងវត្ថុតាង យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាម និតិវិធី ៕