តើអ្នកចូលចិត្តផ្ទាំងគំនូរដែរឬទេ ហើយផ្ទាំងគំនូរប្រភេទណាដែលអ្នកចូលចិត្ត? ជាការពិតណាស់ផ្ទាំងគំនូរខ្លះគឺវាពិតជាបានបង្ហាញអ្នកនូវអតីតកាលមួយរបស់អ្នកប្រសិនបើទិដ្ឋភាពវាប្រហាក់ប្រហែលឬដូចទៅនឹងសភាពពិតរបស់អ្នកកាលពីពេលកន្លង។ ផ្ទាំងគំនូរខ្លះទៀតជាផ្ទាំងគំនូរបែបធម្មជាតិវាលស្រែឬព្រៃភ្នំ គ្រាន់តែយើងមើលវាហើយស្រមើស្រម៉ៃទៅដល់ទិដ្ឋភាពក្នុងនោះក៏អ្នកមានអារម្មណ៍នឹកចង់ទៅដល់កន្លែងទាំងនោះដែរ។ ទាំងនេះក៏ដោយសារតែទឹកដៃដ៏ល្អរបស់វិចិត្រករដែលមានជំនាញយ៉ាងប៉ិនប្រសប់ក្នុងការគូររូបផងដែរ។

ដូចដែលក្នុងវីដេអូដែលបានបង្ហាញក្នុងអត្ថបទនេះ វិចិត្រករដែលគូររូបតាមផ្លួវម្នាក់គាត់ពិតជាមានជំនាញក្នុងការគូររូបខ្លាំងណាស់ដោយគ្រាន់តែប្រើដៃតប់វាសៗស្រាប់តែចេញជារូបព្រះអាទិត្យលេចជាមួយនឹងភ្នំអមនឹងទឹកធ្លាក់យ៉ាងស្រស់ស្អាត។ ខាងក្រោមជាសកម្មភាពដែលគាត់តប់និងវាសអោយចេញជារូបយ៉ាងស្រស់ស្អាត៖