ខេត្តបន្ទាយមានជ័យៈ មន្ត្រីយោធាម្នាក់ចូលហាងម៉ាស្សា ស្រាប់តែមានអារម្មណ៍ចង់រួមភេទ តែនារីម៉ាស្សាមិនព្រម បែរជាផ្ទុះកំហឹងយ៉ាងក្រេវក្រោធ គំរាមរកវាយតប់
បង្កឲ្យភ្ញាក់ផ្អើលឡើង នៅក្នុងហាងម៉ាស្សាមួយកន្លែង មានយីហោ «លីនណា កោសជប់ម៉ាស្សា» មានទីតាំងស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាន មានបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានជាមន្រ្ដីយោធា បានចូលទៅរកសេវាម៉ាស្សាខាងលើ។
លុះពេលនារីម៉ាស្សាឲ្យគាត់ចុះឡើង គួបផ្សំនឹងនារីម្នាក់នោះស្អាតទៀតផង ធ្វើឲ្យតណ្ហារបស់គាត់បានពុះកញ្ជ្រោលឡើង ក៏សុំនាងរួមភេទ តែនាងមិនព្រម។
ប្រភពព័ត៌មានដដែល បានបន្តថា ដោយសារតែតណ្ហារបស់បុរសម្នាក់នោះឡើងខ្លាំងពេក ទើបធ្វើឲ្យគាត់ភ្លេចការខ្មាសអៀន ក៏គំរាមរកវាយនារីម៉ាស្សា និងរកល្បិចកលមិនឲ្យលុយ ហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង៕ ពី kbn.news